ម៉ាឡេស៊ី ផ្ដល់សាកសពគីមជុងណាមឲ្យកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា រដ្ឋាភិបាលម៉ាឡេស៊ីបាន យល់ព្រមប្រគល់សាកសពលោកគីម ជុងណាម បងប្រុសឪពុកតែមួយម្តាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ឲ្យ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដើម្បីជាការដោះដូរឲ្យពលរដ្ឋម៉ាឡេស៊ី ដែលកូរ៉េខាងជើងមិនឲ្យចាកចេញនោះបានវិលត្រឡប់មកស្រុកវិញ។

សារព័ត៌មាន China Press បានផ្សាយ ថា ភាគីម៉ាឡេស៊ី ក៏បានយល់ព្រមអនុញ្ញាត ឲ្យ ជនសង្ស័យ ៣នាក់ជាជនជាតិកូរ៉េខាង ជើង ដែលបានលាក់ខ្លួននៅក្នុងស្ថានទូត កូរ៉េខាងជើងប្រចាំនៅទីក្រុងគូឡាឡាំពួរ វិលត្រឡប់ទៅស្រុកវិញផងដែរ។ ហេតុ ការណ៍ខាងលើគឺជាការដោះដូរពលរដ្ឋ ប្រទេសទាំងពីរ និងបញ្ចប់ភាពតានតឹង នៅក្នុងប្រទេសនេះ។

សារព័ត៌មាន ម៉ាឡេស៊ី បានផ្សាយថា សាកសពលោកគីម ជុងណាម មិនទាន់ បានបូជានៅឡើយទេ ហើយបានប្រគល់ទៅឲ្យភាគីកូរ៉េខាងជើង នៅរសៀលថ្ងៃទី ២៧ខែមីនា ។ ហេតុការណ៍ទាំងនោះគឺ ដើម្បី បញ្ចប់ភាពតានតឹង និងធ្វើឲ្យទំនាក់ ទំនងការបរទេស របស់ប្រទេសទាំងពីរវិលត្រឡប់មកដូចដើមវិញ។ នៅពេលនេះដែរ ម៉ាឡេស៊ីមិនទាន់ប្រកាស ពីកិច្ចព្រមព្រៀង ប្រគល់សាកសពលោកគីម ជុងណាមទៅ ឲ្យកូរ៉េខាងជើង នោះឡើយ។

កាលពីថ្ងៃទី២៦ខែមីនា ស្ថានទូតកូរ៉េ ខាងជើង បានអនុញ្ញាត ឲ្យប៉ូលិសម៉ាឡេស៊ី បើកការស្រាវជ្រាវពីការស្លាប់របស់លោកគីម ជុងណាម។ កន្លងមកក្រសួងការបរទេស កូរ៉េខាងជើងបានប្រកាសថា ពលរដ្ឋម៉ាឡេ ស៊ី ដែលរស់នៅកូរ៉េខាងជើង នឹងមិនអាច វិលត្រឡប់ទៅប្រទេសវិញឡើយរហូត ដល់ពលរដ្ឋកូរ៉េខាងជើង និងមន្ត្រីការ បរទេសនៅទីក្រុងគូឡាឡាំពួរមានសុវត្ថិភាព។

បុរសម្នាក់ដែលគេបញ្ជាក់ថា ជាលោក គីម ជុងណាម ត្រូវបានស្ត្រីពីរនាក់លួចធ្វើឃាតនៅ ក្នុងអាកាសយានដ្ឋានអន្តរជាតិ គូឡាឡាំពួរ ក្នុងប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៣ខែកុម្ភៈ ។ ប៉ូលិសម៉ាឡេស៊ីបាន បញ្ជាក់ថា ជនជាតិកូរ៉េខាងជើង ម្នាក់ជាប់ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ រួមទាំង មនុស្ស៣នាក់ទៀត ដែលបានភៀសខ្លួនទៅនៅស្ថានក្នុងទូតកូរ៉េខាងជើង ។

ក្រុមស្រាវជ្រាវម៉ាឡេស៊ីបានចោទ ប្រកាន់ទៅលើរដ្ឋភិបាលកូរ៉េខាងជើង ជា អ្នកនៅពីក្រោយការស្លាប់របស់លោកគីម ជុងណាម ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានច្រានចោលរាល់ការចោទប្រកាន់ទាំងនោះ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង បានចោទប្រកាន់ម៉ាឡេស៊ីថាបានចូលដៃជើងជាមួយកូរ៉េខាងត្បូង ដើម្បីទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង៕

malaysia (2) kimjongun-kimjongnam

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print