ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានផ្ញើលិខិតមួយច្បាប់ទៅឲ្យលោកស្រីមែរគែល ដោយក្នុងនោះមានវិក្កយបត្រ មានតម្លៃ ៣៧៥ពាន់លានដុល្លារ ហើយ នៅក្នុងនោះបានសរសេរថា នេះជាចំនួន ទឹកប្រាក់ដែលអាល្លឺម៉ង់ ជំពាក់ណាតូ។
សារព័ត៌មាន Press TV បានដកស្រង់ សម្តី រដ្ឋមន្ត្រីអាល្លឺម៉ង់មួយរូប ដែលមិន បញ្ចេញឈ្មោះបានឲ្យដឹងថា ប្រធានាធិប តីអាមេរិក បានផ្ញើលិខិតទារបំណុលដោយ ក្នុងនោះ មានសរសេរពីចំនួនទឹកប្រាក់ ៣៧៥ ពាន់លានដុល្លារ ដែលអាល្លឺម៉ង់ ជំពាក់ណាតូក្នុងរយៈពេល ១២ឆ្នាំកន្លង មកនេះ។
នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីអាមេរិក បានរិះគន់ អាល្លឺម៉ង់ថាមិនបានចំណាយ ឲ្យសមស្រប ទៅលើអង្គការណាតូ បង្ខំឲ្យអាមេរិកត្រូវតែរ៉ាប់រងការចំណាយយ៉ាងច្រើន ទៅលើសម្ពន្ធយោធាមួយនេះ។
តាមកិច្ចព្រមព្រៀង នៅឆ្នាំ២០១៤ ប្រទេសជាសមាជិកណាតូ បានសន្យា ចំណាយបន្ថែម ២ភាគរយ នៃប្រាក់ចំណូល របស់ប្រទេសនីមួយៗ សម្រាប់ការពារជាតិ ប៉ុន្តែមកទល់ពេលនេះ មានតែប្រទេស អាមេរិក អង់គ្លេស អេស្តូនី ក្រិចក ប៉ូឡូញ ប៉ុណ្ណោះ ដែលបានអនុវត្តកិច្ចព្រមព្រៀងខាងលើ។
មន្ត្រីអាល្លឺម៉ង់ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សកម្មភាពបែបនេះរបស់លោកត្រាំគឺហួសហេតុពេកហើយ។ សកម្មភាពបែបនេះគឺជាការគំរាមទៅលើភាគីម្ខាងទៀត។ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រីមែរគែលវិញ បានទទួលយក ដោយចិត្តស្ងប់ មិនមានប្រតិកម្មអ្វីនោះ ឡើយ។
ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអាល្លឺ ម៉ង់ ក៏បានស្នើលោកត្រាំគិតគូរឲ្យបានល្អិតល្អន់ ពី ប្រាក់អាល្លឺម៉ង់ ចំណាយទៅលើការ អភិវឌ្ឍពិភពលោក ផង ។ ការស្នើបែបនេះ មានន័យថា លោកត្រាំមើលឃើញតែមួយជ្រុងប៉ុណ្ណោះការចំណាយរបស់អាល្លឺម៉ង់ជាច្រើនទៀត មើលមិនឃើញឡើយ។
ការណ៍ដែលណាតូបង្កើនការចំណាយ ដោយសារតែមានការប្រឈមមុខតានតឹង ជាមួយប្រទេសរុស្ស៊ី ហើយណាតូចំបាច់ត្រូវ បញ្ជូនអាវុធជាច្រើនទៅកាន់តំបន់អឺរ៉ុប ខាងកើតសម្រាប់ ជួយការពារដល់ប្រទេស ជាសមាជិក ។កន្លងមកថ្មីៗ រថពាសដែក និងកងទ័ពមកពីអង់គ្លេស បារាំង អាល្លឺម៉ង់ និងហុល្លង់ តាមប្រភពពត៌មានថ្មីមួយ កំពុង តែបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ និងក្រុម រដ្ឋបាល់ទិក ដើម្បីគាំទ្រដល់វត្តមាន ឆ្ពោះ ទៅមុខរបស់ណាតូក្នុងតំបន់។
យោងតាម IHS Janes ចលនាបញ្ជូន ទ័ពនេះ គឺជាផ្នែកមួយនៃផែនការសកម្ម ភាព ត្រៀមខ្លួនជាស្រេចរបស់សម្ពន្ធមិត្ត ដែលជាយុទ្ធសាស្ត្រមួយ មានគោល បំណងប្រឆាំង នឹងភាពគឃ្លើនរបស់វិមាន ក្រឹមឡាំង នៅអឺរ៉ុបខាងកើត ហើយប្រទេស សម្ពន្ធមិត្តទាំង១៧របស់ណាតូ បានគ្រោង ចូលរួមផ្តល់ ក្នុងកិច្ចប្រឹងប្រែងមួយនេះ។
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាន ប្រកាសថា កងទ័ព១២០នាក់ដំបូងរបស់ ខ្លួន បានធ្វើដំណើរទៅដល់អេស្តូនី ជាមួយ នឹងរថពាសដែក ដែលរួមមានរថក្រោះ Challenger 2 រថចម្បាំងទ័ពថ្មើរជើង Warrior និងរថចម្បាំងកាំភ្លើងធំគ្រាប់បែកបុក AS90។ ចំណែកបារាំងគ្រោងបញ្ជូនទ័ព ៣០០នាក់ ជួយគាំទ្រអង់គ្លេស ស្របពេលដែលហុល្លង់គ្រោងបញ្ជូនទ័ពជាង១០០ នាក់ គាំទ្រដល់អាល្លឺម៉ង់ បែលហ្សុិក និង ន័រវេស ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា៕
ប្រែសម្រួល៖ ម៉ែវ សាធី











