ទំនាក់ទំនងចិនជប៉ុនកាន់តែតានតឹងខ្លំាងឡើង ក្រោយពេលមន្ត្រីជប៉ុនធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់

ចែករំលែក៖

ទំនាក់ទំនងរវាងចិននឹងជប៉ុន ដែលប្រ ឈមមុខតានតឹង ស្រាប់ហើយដោយ សារតែ វិបត្តិនៅសមុទ្រចិនភាគខាងកើត ហើយរាល់ពេលដែលមន្ត្រីជប៉ុនធ្វើទស្សនកិច្ចទៅកាន់ព្រះវិហារ សង្គ្រាម ក៏បានបង្ក ឲ្យមានភាពតានតឹងខ្លាំងឡើង ។

នៅពេលនេះជប៉ុន ក៏បានបំពេញទស្សន កិច្ចទៅកាន់កោះតៃវ៉ាន របស់ រដ្ឋមន្ត្រី ពីតូក្យូ១រូប កាលពីពេលកន្លងទៅថ្មីៗ។ ចិនចាត់ទុកថា ដំណើរទស្សនកិច្ចរបស់មន្ត្រី ជប៉ុន គឺ ដើរផ្ទុយទៅនឹងគោលការណ៍ចិន តែមួយ។

នៅពេលដែលប្រទេសមហាអំណាចមានទំនាក់ទំនងជាមួយកោះតៃវ៉ាន់តែងតែរងការប្រឆាំងពីចិនដីគោក ដោយខ្លាច ប្រទេសនោះជួយដល់តៃវ៉ាន់ ក្នុងសកម្មភាព ផ្សេងៗ ឈានដល់ ការប្រកាសឯករាជ្យ ចេញពីចិនដីគោក។

យោងតាមអត្ថបទព័ត៌មាន ដែលចេញ ផ្សាយដោយគេហទំព័រ Ibtimes នៅរាត្រី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បានឲ្យ ដឹងថា ក្រសួងការបរទេសប៉េកាំង កាល ពីថ្ងៃចន្ទ បាននិយាយថា ខ្លួននឹងធ្វើការ ប្រឆាំងជាដាច់ខាត ចំពោះជំនួបបែបនេះ រវាងមេដឹកនាំណាមួយ ជាមួយនឹងតៃវ៉ាន់។

គួរបញ្ជាក់ផងដែរថា ក្រសួងកិច្ចការខាង ក្នុងនិងទំនាក់ទំនង បានឲ្យដឹងថា អនុរដ្ឋមន្ត្រីជប៉ុន Jiro Akama បានធ្វើដំណើរជា ផ្លូវការ ពីតូក្យូទៅកាន់តៃវ៉ាន់ កាលពីថ្ងៃ សុក្រ ដើម្បីចូលរួមព្រឹត្តិការណ៍ លើកកម្ពស់ វិស័យ ទេសចរណ៍មួយ ដែលប្រារព្ធធ្វើ ឡើងនៅថ្ងៃសៅរ៍៕

201605230018t0001

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print