ក្លិប២នៅអុីតាលីប្រជែងគ្នាយកកីឡាករ Yaya Toure ពីក្លិប Man City

ចែករំលែក៖

ខ្សែបម្រើវ័យចំណាស់ Yaya Toure នឹងត្រូវបញ្ចប់ជាមួយនឹងក្លិប Man City នាចុងរដូវក្តៅនេះដែលរូបគេនឹងត្រូវចាកចេញពីកីឡដ្ឋាន Etihad នាពេលខាងមុខដ៏ ឆាប់នេះ ។ នេះបើយោងតាមប្រភពព័ត៌ មានរបស់ The Sun ចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះដែលបង្ហាញពីការ បញ្ចប់កុងត្រាជាមួយក្លិបមេឃខៀវ ។

ទោះបីជាយ៉ាងណាក្តីកីឡាករវ័យ៣៣ឆ្នាំរូបនេះនៅតែមានក្លិបធំៗ២នៅអុីតាលីនឹងប្រជែងគ្នាដើម្បីនាំយកគេទៅលេងនៅអុីតាលីគឺមានដូចជា AC Milan និង Inter Milan ។

តាមការអះអាងរបស់ភ្នាក់ងារទិញដូរ កីឡាកររូបនេះដែលមានឈ្មោះ Dimitri Seluk បានបញ្ជាក់ថា មានក្លិបមិនតិចជាង៥នោះឡើយដែលបានទាក់ទងចរចាជាមួយគាត់ហើយក្នុងនោះក៏មានអតីតក្លិបចាស់ របស់ Yaya Toure ក្លិបMonaco ផងដែរ ។

សូមបញ្ជាក់ថា ក្លិប AC Milan កំពុង ឈរនៅលេខរៀងទី៧ ខណៈក្រុម Inter Milan កំពុងឈរនៅលេខរៀងទី៥ នៅក្នុង ក្របខ័ណ្ឌអុីតាលី Serie A ។ ក្រុមទាំង២ នេះហាក់ធ្វើមិនបានល្អសម្រាប់ដូវកាលនេះដោយមានពិន្ទុឃ្លាតឆ្ងាយពីក្រុមកំពូលតារាង ៕ ដេវីត

...

Manchester City's Ivorian midfielder Yaya Toure celebrates after scoring his team's third goal and completing his hattrick during the English Premier League football match between Manchester City and Fulham at the Etihad Stadium in Manchester, northwest England, on March 22, 2014.  AFP PHOTO / ANDREW YATES  RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or live services. Online in-match use limited to 45 images, no video emulation. No use in betting, games or single club/league/player publications.        (Photo credit should read ANDREW YATES/AFP/Getty Images)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print