រថយន្តហាយឡែនឌ័របើកជែងកុងតឺន័រទៅបុកនិងម៉ូតូស្លាប់ម្នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូម៉ាក់ ហុងដា សេ១២៥ កាលពីវេលាម៉ោង៦និង៤៥ព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបី សួនច្បាររូបគោខាងកើត (អតីតសួនច្បាររូបសិង្ហ) ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋបានឃើញកើតហេតុនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ2V-4292 បើកបរពីទិសខាងកើតទៅទិសខាងលិច លុះចំណុចកើតហេតុខាងលើ ក៏បានបើកជែងរថយន្តកុងតឺន័រចំនួន២គ្រឿង ហើយដល់ផ្លូវបំបែកខាងលើនោះ ក៏បត់ឆ្វេងស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1V-1799 ធ្វើដំណើរពីទិសខាងលិចទៅកើត គឺបើកចំពាក់កណ្តាលទ្រូងថ្នល់យ៉ាងលឿន បណ្តាលឲ្យបុកជាមួយរថយន្តហាយឡែនឌ័រចំហៀងខាងស្តាំរថយន្តផ្លោងហោះជនរងគ្រោះបោកទៅនឹងបែកកញ្ចក់រថយន្តផ្ទុះពោងសុវត្ថិភាពរថយន្តមើលទៅម៉ូតូគឺបះជើងឡើងទៅលើមេឃ និងខូចខាតមួយកំណាត់ខាងមុខស្ទើរដាច់ជា២ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបង្កឲ្យមានគ្រោះថ្នាក់រួចមក ម្ចាស់រថយន្តមើលសភាពមិនស្រួល ក៏បានរត់គេចខ្លួនបាត់ស្រមោលគ្មានងាកក្រោយនោះទេ បន្សល់ទុករថយន្ត និងសាកសពនៅកណ្តាលថ្នល់យ៉ាងអាណោចអាធ័មតែប៉ុណ្តោះ។

បើតាមម្តាយជនរងគ្រោះដែលបានឲ្យដឹងថា កូនដែលបានស្លាប់នោះមានឈ្មោះ ឈឹម សុភី ភេទប្រុស អាយុ ២៨ឆ្នាំដែលមានទីលំនៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

មូលហេតុដែលកូនគាត់ជួបគ្រោះថ្នាក់នេះព្រោះប្រញាប់ទៅធ្វើការនៅស្រុកចន្ទ្រាណាមួយមានជាតិស្រវឹង ។

ក្រោយពីកើតហេតុភ្លាមនោះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនអ្នកចុះមកជួយធ្វើអន្តរាគមន៍សម្រួលចរាចរណ៍ និងវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ រីឯសពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

...

svr (4) svr (3) svr (2) svr (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print