ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ចាប់យកថ្នាំញៀន៥កញ្ចប់ករណីជួញដូរ

ចែករំលែក៖

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ដែលប្រកបរបរជួញដូរគ្រឿញៀនត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លាធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧នៅបន្ទប់ជួលផ្លូវបេតុង ភូមិអរគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់នេះទី១ឈ្មោះ អន ស្វិត ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិព្រែកអញ្ចាញឃុំលើស្រុកមុខកំពូលខេត្តកណ្តាល(ប្តី)ទី២ឈ្មោះ សេង សុខណាវី ភេទស្រីអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលម្តុំផ្សារបឹងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខជា(ប្រពន្ធ)។

សមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើនេះគឺសមត្ថកិច្ចបានប្រើជុំនាញបញ្ឆោត(ខ្លា)អោយទៅទិញថ្នាំញៀនពីស្ត្រីជាប្រពន្ធហើយក៍ឃាត់ខ្លួនបានតាមផ្លូវនិងឆែករកឃើញថ្នាំញៀនចំនួន១កញ្ចប់ពេលនោះក៍នាំខ្លួនស្ត្រីនោះទៅឆែកបន្ទប់ជួលនៅចំណុចខាងលើក៍ឃាត់ខ្លួនបានជនសង្ស័យជាប្តីម្នាក់ទៀតហើយឆែកឆេរកឃើញថ្នាំញៀនចំនួន៤កញ្ចប់បន្ថែមទៀតនិងជញ្ជើងសំរាប់ថ្លឹងថ្នាំញៀនចំនួន១រួមនិងឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរហើយបាននាំខ្លួនពួកគេទាំងពីនាក់យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ប្រភពដដែលបន្តទៀតថាក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចក៍នាំខ្លួនជនសង្ស័យជាប្តីទៅឆែកឆេផ្ទះជួលដែលពួកគេធ្លាប់ទិញថ្នាំញៀនបន្តទៀនៅខណ្ឌមានជ័យប៉ុន្តែពុំមានរកឃើញវត្ថុតាងអ្វីទេ។

បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ប្តីប្រពន្ធកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...

05a12175-3b4a-4106-bfe2-687f10049d9d 6f1b8725-b303-4cac-a827-63349b054841 f167e2db-a6ce-436a-965b-7f7eb8ca49e3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print