សមត្តកិច្ចប៉ុស្តិ៍ទន្លេបាសាក់បង្ក្រាបជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបណ្តោយផ្លូវសុធារស ត្រង់ចំណុចវត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្តកិច្ចប៉ុស្តិ៍ទន្លេបាសាក់បង្ក្រាបបានជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន និងដកហូតបានក្រាមសថ្លា៥កញ្ចប់តូច។

ជនសង្ស័យទី១ឈ្មោះ ដារ៉ា ឧត្តម ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ទី២ឈ្មោះ ឌី រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន និងទី៣ឈ្មោះ ធុង ព្រះអាទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនចុះប្រតិបត្តិការលោកបានដើរល្បាតនៅក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យ៣នាក់កំពុងឈរបម្រុងចែកចាយថ្នាំញៀនតាមបណ្តោយផ្លូវសុធារសនៅចំណុចមុខវត្តថាន់ក៏បានឃាត់ដើម្បីធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាម សថ្លា៥កញ្ចប់តូចក៏បានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់នាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី

...

sorrak (2) sorrak (3) sorrak (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print