ពុទ្ធោរន្ធត់ចិត្តណាស់!!ស្លាប់៤នាក់របួសម្នាក់ ក្នុងហេតុការណ៍បើករថយន្តទាំងស្រវឹងទៅបុកបង្គោលភ្លើង

ចែករំលែក៖

ខេត្តកណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយសារអ្នកបើករថយន្តឡិចស៊ីសបើកបរក្នុងស្ថានភាពស្រវឹងបានបុកបង្គោលភ្លើងបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់និងរងរបួស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្រ្ត ភូមិកោគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា   គេឃើញរថយន្តឡិចស៊ីស១គ្រឿង ពណ៌ស ពាក់ស្លាកលេខ2AN 1856ភ្នំពេញ បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរ៤នាក់ទៀត បាន ចាកចេញពីហាងផឹកស៊ីមួយកន្លែង នៅក្នុងក្រុងតាខ្មៅ ក្នុងស្ថានភាពស្រវឹង ។ លុះបើកមកដល់ ចំណុចកើតហេតុបានបុកនឹងបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ និង បង្កឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងស្លាប់ម្នាក់នៅមន្ទីរពេទ្យ និងម្នាក់ ទៀតរងរបួសស្រាល ។

សមត្ថកិច្ចជំនាញចុះទៅអន្តរាមន៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ញាញ់់ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត (ស្លាប់) ទី២-ឈ្មោះគង់ សុភ័ក្រ ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ មុខរបរលក់កាហ្វេ (ស្លាប់កន្លែងកើតហេតុ) ទី៣-ឈ្មោះ ភិន សុភាស់ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ទី៤-ឈ្មោះហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ទីលំភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងទី៥- ឈ្មោះពៅ ធ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំភូមិព្រែកព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល (រងរបួសស្រាល) ៕ ស្អាងជ័យ

...

3bf2a76c-3620-421f-b44c-f65880252e58 9a9826b2-5d74-4b51-bf66-3e45f43f0d92 15c21fd9-e000-4bc6-b177-e701dc3551bb 437515fd-c990-43a7-8089-f3366dea3f79 17540476-ea7e-472b-854d-42ca6751626d ae83af28-b0ab-464b-a85d-371a1abc3c28 c36cbb62-958d-46b4-873c-35343c41a436

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print