ចង់ដឹងថាកីឡាកររូបណារកចំណូលច្រើនជាងគេបង្អស់នៅក្នុងរដូវកាល២០១៦-២០១៧នេះ?

ចែករំលែក៖

គេហទំព័របាល់ទាត់របស់បារាំងបានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo របស់ក្លិប Real Madrid នឹងក្លាយទៅជាកីឡាកររកប្រាក់ចំណូលបានខ្ពស់ជាងគេបំផុតសម្រាប់រដូវកាលឆ្នាំ ២០១៦-២០១៧នេះ ។

គេហទំព័រខាងលើបានបង្ហាញតារា បាល់ទាត់៥នាក់ដែលរកប្រាក់ចំណូល ខ្ពស់ជាងគេតាមរយៈប្រាក់ឈ្នួលផ្ទាល់ខ្លួន ប្រាក់លើកទឹកចិត្តប្រាក់បានពីការផ្សាយពាណិជ្ជកម្ម ។

នៅចុងរដូវកាលខ្សែប្រយុទ្ធ Ronaldo នឹងរកប្រាក់បាន៧៥,៦លានផោន។ ចំណែកលេខ២បានទៅលើខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi របស់ក្លិប Barc-elonaដែលនឹងរកបាន៦៦,១លានផោន។

ខ្សែប្រយុទ្ធរបស់ក្លិប Barcelona ម្នាក់ ទៀតបានឈរលេខ៣គឺកីឡាករ Neymarដែលរំពឹងថានឹងរកប្រាក់ចំណូលបានសរុប ៤៧,៩ លានផោន។

កីឡាករសញ្ជាតិវេល Gareth Bale មិត្ត រួមក្រុមរបស់កីឡាករ Ronaldoត្រូវបានគេ រំពឹងថានឹងរកប្រាក់ចំណូលបានត្រឹមតែ ៣៥,៤លានផោនគឺបានត្រឹមតែពាក់កណ្តាល នៃប្រាក់ចំណូលរបស់Ronaldoប៉ុណ្ណោះ។

ចំណែកខ្សែប្រយុទ្ធអាហង្សង់ទីនកីឡាករ Ezequiel Lavezzi ដែលបានសម្រេច ចិត្តផ្លាស់ចេញពីក្លិបយក្សបារាំងទៅកាន់ក្រុម Hebei China Fortuneនៅក្នុងប្រទេស ចិនឈរចំណាត់ថ្នាក់លេខ៥ ដោយគាត់ នឹងអាចរកប្រាក់បាន២៤,៦៣លានផោនក្នុងមួយរដូវកាលនេះ ៕ ដេវីត

...

CR7 Bale Neymar Messi Ezequiel Lavezzi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print