ខេត្តកណ្តាល ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយប៉ុស្តិព្រៃពួច បានចុះឃាត់ មុខសញ្ញាជួញដូរថ្នាំញៀនប្រភេទម៉ាទឹកកកបានម្នាក់ទៀត នៅចំណុចផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១៩និង៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។
ជនសង្ស័យឈ្មោះ វ៉ែន សុផាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិខ្ចៅ សង្កាត់ បឹងធំ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីទទួលបានព័ត៌មាន ថាមានការជួញដូរសារធាតុញៀន ទើបកំលាំងជំនាញចុះទៅបង្រ្កាបមុខសញ្ញាបានតែម្តង ។ ក្នុងនោះកម្លាំងដក ហូតបានម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកក បាន១១កញ្ចប់ ១០កញ្ចប់តូច និង១កញ្ចប់ មធ្យម ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថា ថ្នាំញៀនខ្លួនទិញពីគេបន្ត មិនស្គាល់ឈ្មោះ នៅម្តុំចោមចៅ តម្លៃ១៥ម៉ឺនរៀល ដើម្បីយក មកលក់បន្ត ។
បច្ចប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួលដើម្បីបន្តតាមនិតិវិធី ៕ ស្អាងជ័យ