កាស៊ីណូនៅអន្លង់ជ្រៃបើកចំហរឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងដោយចំហរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាស៊ីណូមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារភូមិយើងជាដើម គឺមានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ បៀរ ឡុកឡាក់ ប្រជល់មាន់ ជាដើម។ល។ ហើយការលេងល្បែងទាំងនោះ គឺមាន ភ្នាល់ចាក់លុយរាប់សិបលានរៀល ខ្លះ ចាញ់ ខ្លះឈ្នះ ក្នុងមួយថ្ងៃៗមិនតិច នាក់នោះទេ គឺមនុស្សចូលលេងយ៉ាងច្រើនកុះករ។

ប្រភពពីអ្នកលេងល្បែងម្នាក់បានបង្ហើប ថា កាស៊ីណូនេះមានល្បែងគ្រប់ប្រភេទ ឡុកឡាក់ បៀរ មាន់ជល់ ដែលក្នុងមួយគូៗ ចាក់ចាប់ពី ១លានរៀលដល់៤០លាន រៀលឯណោះសម្រាប់ថ្ងៃធម្មតា ហើយ បើមានគូពិសេស គឺក្នុង១គូ ចាក់ចាប់ពី ៥ពាន់ដុល្លារទៅ២ម៉ឺនដុល្លារ ក៏មានដែរ ហើយអ្នកដែលមកលេងក្នុងកាស៊ីណូនេះភាគច្រើន គឺមកពីឆ្ងាយ ហើយសុទ្ធតែខ្មែរ បើជនជាតិបរទេសមិនសូវមានទេគឺមាន ជន ជាតិវៀតណាមតិចតួចប៉ុណ្ណោះ ។

គួរំលឹកផងដែរថា ក្នុងច្បាប់អាជីវកម្ម បើកកាស៊ីណូនីមួយៗ គឺតម្រូវឲ្យតែជនជាតិបរទេសជាអ្នកចូលលេង មិនអនុញ្ញាតិ ឲ្យខ្មែរចូលលេងនោះទេ ឯល្បែងបញ្ជល់ មាន់ គឺម្ចាស់អាជីវកម្មដែលបើកកាស៊ីណូ យកមកអែបដោយយកច្បាប់អាជីវកម្ម កាស៊ីណូជាខែល។ តែយ៉ាង ណាកាស៊ីណូ នៅអន្លុងជ្រៃនេះ គឺផ្ទុយពីច្បាប់ខណៈអ្នកលេងសុទ្ធតែជនជាតិខ្មែរ ហើយមានជល់មាន់រាប់សិបគូក្នុងមួយថ្ងៃៗ ។

ពលរដ្ឋដែលរស់នៅជិតទីនោះបានឲ្យ ដឹងថា កាសស៊ីណូនេះទើបនិងបើកលេង មិនទាន់បានពីខែស្រួលបួលទេ តែភ្ញៀវមក លេងវិញច្រើនកុះករសឹងតែគ្មានកន្លែង ដាក់រថយន្តផង។ ពលរដ្ឋនៅតំបន់នោះ សង្ឃឹមថា អាជ្ញាធរពាក់ពន្ធ័ ជាពិសេស មន្ត្រីថ្នាក់ជាតិ និងមានវិធានការចំពោះ កាស៊ីណូ ដែលបើកឲ្យខ្មែរចូលលេងដោយសិរីនេះផង កុំឲ្យដូចពាក្យចាស់ពោលថា ឈ្នះមុខខ្លាញ់ចាញ់មុខខ្លា ចាញ់ច្រើន កាលណាឈ្លោះប្ដីប្រពន្ឋ លក់ទ្រព្យត្តិអស់ មានល្បែងមានចោរលួចចោរប្លន់ អ្នកលេងចាញ់បែកគំនិតអ្វីក៏ហ៊ានធ្វើ ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ៕  ហេង នរិន្រ្ទ

...

nkd2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print