ប្លន់ជនរងគ្រោះដល់មុខផ្ទះយកអស់ជិត២ម៉ឺនដុល្លារ សមត្ថកិច្ចមានចេតនាលាក់បាំងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះជាអ្នកវេលុយវីង និងប្តូរប្រាក់ មួយកន្លែង យីហោ ស្រីពេជ្រ ត្រូវបានក្រុមចោរមានបក្ខពួក ៣នាក់ ធ្វើសកម្មភាពភ្ជង់នឹងវាយប្លន់យកប្រាក់អស់ជិត២ម៉ឺនដុល្លារ និងម៉ូតូ១គ្រឿង បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផ្សារមកដល់មុខផ្ទះ ក៏ត្រូវក្រុមប្លន់យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខB09 ផ្លូវបេតុងលេខ១០៥ ក្រុម២ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ តឹក វ៉ា ភេទប្រុស អាយុជិត ៦០ឆ្នាំ មានមុខរបរ ប្តូរលុយវីងនៅផ្សារឯកជន ហាក់ ស្រ៊ាង ឡាក់គី ទួលសង្កែ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីផ្សារប្តូរលុយ និងវីងនៅផ្សារខាងលើ ដោយជិះម៉ូតូ១គ្រឿង ម៉ាក វ៉េវ អ៊ី ២នាក់កូនស្រីឈ្មោះស្រី ពេជ្រ មានអាយុជាង២០ឆ្នាំ ខណៈមកដល់មុខផ្ទះរបស់ខ្លួនក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាកមកភ្ជង់ និងគ្រៀកកវាយជនរងគ្រោះជាច្រើនដៃបណ្តើមយកកាបូបលុយ និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះឡើងជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។

ប្រភពបានរាយការណ៍បន្ថែមថា ទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមាន ប្រាក់ដុល្លារ និងប្រាក់រៀលសរុបចំនួនជាង១ម៉ឺនដុល្លារ ម៉ូតូវេវអ៊ី១គ្រឿង ទូរស័ព្ទដៃមួយចំនួន និងឯកសារមួយចំនួន បន្ទាប់ពីកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះទៅទីតាំងកើតហេតុហើយសមត្ថកិច្ចបានតែកំណត់ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានសង្កេតឃើញថា នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមកនេះ បទល្មើសប្លន់ជនរងគ្រោះតាមដងផ្លូវ ក៏ដូចជាប្លន់ដល់មុខផ្ទះ ចាប់ផ្តើមកើតកក្រើកឡើងវិញមុនចូលឆ្នាំទៀតហើយ។

ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ បានកោតសសើដល់លោកអធិការ ទៀង ច័ន្ទសារ ក្នុងករណីបង្ក្រាបគ្រឿងញៀនកំបិុកកំប៉ុកក្នុងមូលដ្ឋានបានយ៉ាងច្រើនករណីទាំងអ្នកជក់ អ្នកចែកចាយ ផ្ទុយទៅវិញចំពោះករណីប្លន់ជាក់ស្តែងករណីខាងលើនេះបានត្រឹមត្រូវបញ្ជូនមន្ត្រីចុះមកធ្វើរបាយការណ៍តែប៉ុណ្ណោះ៕ អារុណរះ

...

chan1 chan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print