ភ្នំពេញ៖ ជនសង្ស័យ២នាក់ម៉ូតូ១គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីប្ដីប្រពន្ធប៉ូលិស២នាក់យ៉ាងសាហាវបណ្តាលឲ្យជនរងគ្រោះទាំង២នាក់ដួលបោកទៅលើថ្នល់រងរបួស។
ករណីឆក់កាបូបនេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខផ្សារវៀតណាម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ទើបតែចេញមកពីផ្ទះជាមួយប្តីរបស់គាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ1FD-3326 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ បានជិះមកអែមហើយក៏ធ្វើសកម្មភាពឆក់កាបូបពីរូបគាត់បានសម្រេចហើយក៏បណ្ដាលឲ្យរូបគាត់និងប្ដីដួលម៉ូតូបោកទៅលើថ្នល់រងរបួសធ្ងន់ធ្ងរតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១យកទៅរក្សាទុករងចាំម្ចាស់មកទទួលយកវិញ៕ ស រស្មី
...