Sanchez មិនប្រាកដនៅជាមួយ Arsenal ខណៈកិច្ចសន្យាសល់១ឆ្នាំទៀត

ចែករំលែក៖

កីឡាករ Alexis Sanchez បាននិយាយជាលើកដំបូងអំពីអនាគតរបស់គេនៅឯ ក្លិប Arsenal ប៉ុន្តែក្នុងពេលបង្ហាញខ្លួនក្នុងកម្មវិធីផ្សព្វផ្សាយមួយក្នុងប្រទេសឈីលី រូបគេបានបង្កើតឲ្យមានសំណួរច្រើនជាង ចម្លើយ។ ខ្សែប្រយុទ្ធអន្តរជាតិស៊ីលីរូបនេះ បានជួបការខកចិត្តដោយសារតែការខ្វះការ អភិវឌ្ឍនៅឯក្លិប Arsenal ហើយរូបគេត្រូវ បានគេរំពឹងទុកថានឹងចាកចេញពីក្លិបនេះ ក្នុងរដូវក្តៅខាងមុខដែលនៅពេលនោះកិច្ចសន្យារបស់គេនឹងនៅសលរយៈពេលត្រឹមតែ១២ខែទៀតប៉ុណ្ណោះ។ រូបគេបានពន្យារពេលចំពោះការពិភាក្សាផ្សេងៗទៅលើ កិច្ចសន្យាថ្មីរហូតដល់ចុងរដូវកាលនេះ។

Sanchez កំពុងតែស្ថិតក្នុងការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗជាច្រើនក្នុងនោះ រាប់បញ្ចូលទាំង Chelsea, Paris Saint-Germain, Juventus និង InterMilan ផង ដែរ ហើយរូបគេកំពុងតែព្យាយាមធ្វើឲ្យ ចំណូលរបស់គេកើនឡើងទ្វេដងទៅលើ ចំណូលនាពេលបច្ចុប្បន្នដែលមានតម្លៃ ១៣០០០០ផោនក្នុងមួយសប្តាហ៍។ ខ្សែ ប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះដែលបានស៊ុត បាល់បញ្ចូលទី២២គ្រាប់សម្រាប់ក្លិប Arsenalនៅរដូវកាលនេះ។ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់១៨គ្រាប់ក្នុងក្រប ខ័ណ្ឌ Premier League នោះបាននិយាយពីអនាគតរបស់គេក្នុងទីក្រុង Santiago ក្នុងកម្មវិធីផ្សព្វផ្សាយទូរស័ព្ទដៃ Huawei ក្នុងនាមជាទូតម្នាក់ក្នុងក្រុមហ៊ុននេះ។ ខ្សែ ប្រយុទ្ធរូបនេះបានវិលទៅកាន់ប្រទេសស៊ីលី ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់គេ។

ទាក់ទងនឹងអនាគតរបស់គេ Sanchez បានបញ្ជាក់ថា «ខ្ញុំពិតជារីករាយក្នុងការ ស្ថិតក្នុងទីក្រុងឡុង ហើយខ្ញុំចង់លេងរហូតដល់បញ្ចប់កិច្ចសន្យារបស់ខ្ញុំ។ នោះគឺជាអ្វី ដែលខ្ញុំចង់បាន។ ខ្ញុំចង់នៅកន្លែងមួយក្នុង ទីក្រុងមួយដែលក្រុមនោះអាចប្រជែង ដណ្តើមពានផ្សេងៗបាន» ។
ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប៉ះជា មួយក្រុមមេឃខៀវ Man Ciry នៅរាត្រីថ្ងៃ អាទិត្យទី២ ខែមេសានេះ ដើម្បីដណ្តើម យកចំណាត់ថ្នាក់ (Top 4) ៕ ដេវីត

...

Alexis-Sanchez skysports-premier-league-football-arsenal-alexis-sanchez_3846550 Arsène Wenger

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print