ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវBVBក្ស័យធុនជំពាក់បំណុលធានាគារកាណាឌីយ៉ាជាង១០លានដុល្លារត្រូវបានតុលាការរឹបអូសយកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រោងម៉ាស៊ីនកិនស្រូវ BVB បានជំពាក់បំណុលធានាគាររហូតជាង១០លានដុល្លារ ត្រូវបានតំណាងអយ្យការអម សាលាដំបូង ខេត្តកំពង់ធំ ចុះអនុវត្តដីការឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្ន នៅព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ ពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមការសម្របសម្រួល ដោយលោកសាយ ណូរ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និងមានការ ចូលរួមពីក្រឡាបញ្ជី កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ។

លោកហាក់ សៀកលី និងលោក អ៊ុក សំណាង តំណាងមេធាវីធានាគារកាណា ឌីយ៉ាបានឱ្យដឹងថា ដោយសារម្ចាស់ក្រុម ហ៊ុនកិនស្រូវ BVB ជំពាក់បំណុលច្រើន ទើបធានាគារសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូង រាជធានីភ្នំពេញ រហូត មានដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិ បណ្តោះអាសន្ន លេខ១១៨ រ.ដ.រ ចុះថ្ងៃ ទី៩ ខែមីនា ឆ្នាំ២០១៧ របស់សាលារាជ ធានីភ្នំពេញ ។ នៅក្នុង ដីកា បានហាមឃាត់ មិនឲ្យនាំយកសម្ភារ និងទ្រព្យសម្បត្តិតាមលិខិតបញ្ជាក់ចលនទ្រព្យជាកម្មវត្ថុ ប្រាតិ ភោគ ជូនធនាគារកាណាឌីយ៉ា របស់ម្ចាស់ ក្រុមហ៊ុន BVB ( ខេមបូឌា) អេហ្រ្គីខល ឈើរ ឌីវេឡុបមែន ។

តំណាងមេធាវីបន្តថា ចុងបណ្តឹងមាន លោក ដួង វិបុល និងលោកស្រី អែម សុគន្ធារី ជាសហ ម្ចាស់ភាគហ៊ុន ជាកូន បំណុលហាម និង ហាមកូនបំណុល ឈ្មោះ ដួង វិបុល និង ប្រពន្ធឈ្មោះ ខៀវ រ៉ាវី ព្រម ទាំង ឈ្មោះ តូច បុប្ឋា និងប្រពន្ធឈ្មោះ ឯម សុ គន្ធារី មិនឲ្យធ្វើសកម្មភាពលក់ដូរ ជួលបញ្ចាំ ផ្ទេរសិទ្ធិធ្វើអំណោយ និងលទ្ធ កម្មផ្សេងៗ នូវចលនវត្ថុមួយចំនួនដែល មានអត្តសញ្ញាណក្នុងតារាងឧបសម្ព័ន្ធទី១ មានម៉ាស៊ីន និង គ្រឿងចក្រចំនួន១៤មុខ។ ចំណែកសម្ភារទាំងអស់ហាមនាំចេញទៅក្រៅបរិវេណរោងចក្រនិងរក្សាទុកនៅទីតាំងដដែល ព្រមទាំងប្រគល់ភារកិច្ចជូនលោក តូច សុខជា ជានាយកប្រតិបត្តិរបស់ក្រុម ហ៊ុន BVBជាអ្នកទទួលខុសត្រូវរួមជាមួយសមត្ថកិច្ចនិងសន្តិសុខឯកជនធនាគារ កាណាឌីយ៉ា ការពារនិងទទួលខុសត្រូវ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន BVB ជាក្រុមហ៊ុនមួយដ៏ធំបានធ្វើវិនិយោគផ្នែកម៉ាស៊ីន កិនស្រូវ និងផលិតចំណីសត្វខ្លួនឯងសម្រាប់ ចិញ្ចឹមជ្រូករាប់ម៉ឺនក្បាល និងមានឈ្មោះល្បីនៅក្នុងខេត្តកំពង់ធំ ។ ប៉ុន្តែក្រោយមក ក្រុមហ៊ុន មានការខាតបង់ រហូតក្ស័យធន់មិនមានលទ្ធភាពសងធនាគារច្រើនឆ្នាំ ហើយការដោះស្រាយគ្នាតាមសន្តិវិធីមិនបានសម្រេច ទើបឈានដល់ការប្តឹងផ្តល់ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍រឹបអូសបណ្តោះអាសន្ន ព្រោះ កូនបំណុលជំពាក់ធនាគារកាណាឌី យ៉ាសរុបមកដល់បច្ចុប្បន្ននេះមានចំនួន១០លាន ១៥.០០០ដុល្លារសហរដ្ឋអាមេរិក ទើបមានការអនុវត្តដីកាសម្រេចរឹបអូសយក សម្ភារជាបណ្តោះអាសន្ននេះឡើង ៕  ប៊ុន រិទ្ធី

...

thom (5) thom (6) thom (1) thom (2) thom (3) thom (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print