នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាស ថា ប្រទេសរបស់លោកបានយល់ព្រម ប្រគល់សាកសព គីម ជុងណាម ឲ្យទៅកូរ៉េខាងជើង ដើម្បីដោះដូរឲ្យពលរដ្ឋម៉ាឡេស៊ី ៩នាក់ ដែលកូរ៉េខាងជើង បង្ខាំងទុកបាន វិលត្រឡប់មកប្រទេសវិញ។
កន្លងមកសារព័ត៌មាន Bernama បាន ផ្សាយថា សាកសពរបស់លោកគីម ជុងណាម បានបញ្ជូនទៅដល់ព្រលានយន្តហោះ ប្រទេសចិន ដើម្បីបន្តទៅកាន់ប្រទេសកូរ៉េខាងជើង ។ ការយល់ព្រមខាងលើ គឺដើម្បីបញ្ចប់ភាពតានតឹងរវាងម៉ាឡេស៊ីនឹងកូរ៉េខាងជើង ក្រោយការស្លាប់របស់លោកគីម ជុងណាម។ រថយន្តដឹកសាកសព លោក គីម ជុងណាមបានចាកចេញពីមន្ទីរពេទ្យ អន្តរជាតិ គូឡាឡាំពួរ ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន នៅវេលាម៉ោង ១៥ថ្ងៃ ទី៣០ ខែមីនា ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា«ភាពជាប់គាំងនយោ បាយការបរទេសរវាង កូរ៉េខាងជើង នឹង ម៉ាឡេស៊ីត្រូវបានបញ្ចប់ ។ ពលរដ្ឋម៉ាឡេស៊ី នៅកូរ៉េខាងជើង នឹងទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់មកស្រុកវិញ។ ក្រៅពីនេះ ក្រោយពីត្រួតពិនិត្យសាកសព រួចគ្រួសារសព បានយល់ព្រមប្រគល់ទៅឲ្យរដ្ឋា ភិបាល ម៉ាឡេស៊ី ដោះស្រាយ ទៅតាម អ្វីដែល រដ្ឋាភិបាលប្រទេសនេះចង់ធ្វើ ។ ទាំងនោះហើយទើប រដ្ឋាភិបាល សម្រេច ប្រគល់ទៅឲ្យកូរ៉េខាងជើង ដើម្បីបញ្ចប ភាពជាប់គាំងក្នុងទំនាក់ទំនងការបរទេស។
លោកនាយករដ្ឋមន្ត្រី នៃប្រទេស ម៉ាឡេស៊ីNajib Razakបាននិយាយថា ក្រោយការពិភាក្សាការ អនុញ្ញាតប្រគល់សាកសពត្រូវបានធ្វើឡើង ។ គួររំលឹក ឡើងវិញថាលោកKim ដែលត្រូវបានគេធ្វើឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ ដោយសារធាតុគីមីម្យ៉ាងកាលពីខែកុម្ភៈ។
ការធ្វើឃាតដែលបានបណ្តាល ឲ្យ មានបញ្ហាជម្លោះគ្នាមួយចំនួន រវាងរដ្ឋា ភិបាល ទីក្រុងព្យុងយ៉ាង នឹងប្រទេស ម៉ាឡេស៊ី ហើយបើទោះបីជាម៉ាឡេស៊ី មិនបានធ្វើការបន្ទោសចំៗ ទៅកាន់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថា ជាអ្នករៀបចំផែន ការនេះក្តី ប៉ុន្តែព័ត៌មានសង្ស័យជាច្រើនបានចោទប្រកាន់ថាកូរ៉េខាងជើងគឺជាអ្នក ទទួល ខុសត្រូវទៅលើហេតុការណ៍នោះ។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា សាកសពលោកគីម ជុងណាម នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងប៉េកាំង តាមជើង ហោះហើរ MH 360 របស់ក្រុមហ៊ុនអាកាស ចរណ៍ Malaysia Airlines ដែលធ្វើការ ហោះហើរនៅវេលាម៉ោង ១៨ ថ្ងៃទី៣០ខែមីនា។
ចំណែកសារព័ត៌មាន China Press បានផ្សាយថា ជនជាតិម៉ាឡេស៊ី៩នាក់ ដែល ជាប់គាំងនៅក្នុងប្រទេសកូរ៉េខាងជើង នឹងបានវិលត្រឡប់មកស្រុកវិញនៅថ្ងៃទី ៣១ខែមីនានេះ។
ដោយឡែក សារព័ត៌ AFP បានផ្សាយ ថា ពលរដ្ឋម៉ាឡេស៊ី ៩នាក់ បានចាកចេញ ពី ប្រទេសកូរ៉េខាងជើង វិលត្រឡប់ទៅ កាន់ម៉ាឡេស៊ីវិញហើយ នៅព្រឹកថ្ងៃទី ៣១ខែមីនានេះ ។យន្តហោះដឹកបុគ្គលិកស្ថានទូតកូរ៉េខាងជើង ៣នាក់ និង សមាជិក ក្នុងគ្រួសារ៦នាក់ទៀត បានចូលដល់ អាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងគូឡា ឡាំពួរ នៅព្រឹកថ្ងៃទី៣១ខែមីនា ៕
ប្រែសម្រួល៖ ម៉ែវ សាធី