វាយនឹងមួកសុវត្ថិភាពប្លន់ម៉ូតូនគរបាលចាប់បាន៣នាក់ យកម៉ូតូវិញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានព្រួតគ្នាវាយប្លន់យកម៉ូតូពីស្រ្តីម្នាក់ទៅបាត់ ក្រោយពីស្ត្រីរូបនេះបានឈ្លោះប្រកែកជា មួយប្តីហើយក៏បានពឹងឲ្យប្អូនប្រុសជិះម៉ូតូឌុបដើរលេងលំហែអារម្មណ៍។ ប៉ុន្តែក្នុង ករណីនេះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានដេញចាប់បក្ខ ពួកចោរប្លន់បានម្នាក់រត់រួច៣នាក់ លុះព្រឹកឡើងសមត្ថកិច្ចតាមចាប់បានបក្ខពួក២នាក់ទៀតនិងរឹបអូសបានម៉ូតូជនរងគ្រោះមកវិញ ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវលេខ១៣ នៅជិតផ្សាររាត្រី ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារចាស់បានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះ ម៉ី សុភាព ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់ នៅបុរីកីឡាអគារទី៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា។ ចំណែកបងស្រីដែលជិះជាមួយ ឈ្មោះ ម៉ៅ ស៊ីណេត អាយុ២៨ឆ្នាំ។ រីឯជនសង្ស័យដែល

សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ នោះឈ្មោះគង់ អៀន ចាន់រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិត ប្រាកដ ។

ជនរងគ្រោះឈ្មោះម៉ី សុភាព បានឲ្យ ដឹងថា មុនពេលកើតហេតុគាត់បានចេញ មកពីផឹកស៊ីនៅឌ្រីមម៉ាតស្ថិតនៅជិតDN បន្ទាប់ពីបងស្រីឈ្មោះ ម៉ៅ ស៊ីណេត បាន ខឹងគ្នាជាមួយប្តីរបស់គាត់រួចបងស្រីពឹងរូបគាត់ឲ្យជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1B-9134 ឌុបដើរលេងនៅម្តុំមាត់ ទន្លេផ្សារចាស់។ ក្រោយមកក៏ជិះត្រឡប់ មកវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១០៦ក្នុងទិសដៅពីកើតទៅលិច។ លុះពេលមកដល់កែងផ្លូវលេខ១៣ក៏ស្រាប់ តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូមិនចាំម៉ាក២គ្រឿងបានជិះបញ្ច្រាសទិសជា មួយគាត់ ហើយពេលឃើញគាត់ពួកគេក៏ បត់ត្រឡប់មកវិញហើយបានយកមួកការពារសុវត្ថិភាពវ៉ៃចំគាត់មួយមួកបណ្តាលឲ្យដួលម៉ូតូ។ បន្ទាប់មកជនសង្ស័យទាំង៤ នាក់បានរត់តាមដេញវ៉ៃរូបគាត់និងបងស្រី វក់វីនិងឆ្លៀតឱកាសនោះបក្ខពួកផ្សេងទៀត បានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់។ ដោយឃើញសភាពបែបនេះគាត់និងបងស្រីបានរត់ទៅឲ្យប្រជាពលរដ្ឋនៅក្បែរនោះ ជួយចាប់បានម្នាក់យកទៅសួរនាំនៅប៉ុស្តិ៍ វត្តភ្នំឯ៣នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលវត្តភ្នំ។ ចំណែកឯជនសង្ស័យ ដែលឃាត់បានវិញត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ លុះព្រឹកឡើងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន២នាក់ទៀតក្នុងចំណោមមុខសញ្ញាប្លន់មានគ្នា៧នាក់ ព្រមទាំងរឹបអូសម៉ូតូរបស់ជនរងគ្រោះបានមកវិញ គ្រាដែលពួកគេប្លន់បានសម្រេចហើយយកទៅផ្ញើនៅកន្លែងផ្ញើម៉ូតូមួយ កន្លែងក្បែរផ្សារចាស់ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា ក្រុមចោរប្លន់ ទាំងនេះជាមុខសញ្ញាចាស់ដែលតែងធ្វើ សកម្មប្លន់នៅពេលយប់ ហើយមកដល់ ពេលនេះសមត្ថកិច្ចកំពុងតាមចាប់បក្ខពួកនៅសេសសល់បន្តទៀត ៕ ស តារា

...

sor1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print