ពិធីបុណ្យស្រោចស្រពព្រះសុគន្ឋវារីប្រគេនព្រះគ្រូ នី សុវណ្ណមុននីរ៉េត ចូលរួមដោយសម្តេចសង្ឃនិងមន្ត្រីជាន់ខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ ពិធី បុណ្យស្រោចស្រពព្រះសុគន្ឋវារីប្រគេនព្រះគ្រូ នី សុវណ្ណមុននីរ៉េត ត្រូវបានប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី២៩និង៣០មិនាឆ្នាំ២០១៧កន្លងទៅនៅទីអារាមវត្តនាគវ័ន។ ពិធីនេះត្រូវបានចូលរួមដោយសម្តេចសង្ឃ មន្ត្រីជាន់ខ្ពស់សិល្បករសិល្បការិនី និងពុទ្ធបរិស័ទជាច្រើនកុះករ។

លោកស្រីម៉ែន សំអនឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ឋសភានិងអធិការកិច្ចជាអ្នកផ្តើមបុណ្យក្នុងពិធីនេះផងដែរ។ មានបណ្តាកម្មវិធីជាច្រើនបានសម្រាំងរៀបចំដូចជាធ្វើពិធីសំពះវេលាថ្វាយស្តេចក្រុងពលី។ការធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តរួចរាល់ចាប់ផ្តើមពិធីស្រោចស្រពព្រះសុគន្ឋវារីជូនដល់ព្រះអង្គ។នាឱកាសនោះក៏មានការរៀបចំចែកទ័យ្យទានមួយចំនួនជូនដល់ព្រះសង្ឃលោកតាលោកយាយចាស់ជរាកុមារតូចៗដើម្បីចែកបុណ្យទទួលមគ្គផលទាំងអស់គ្នា។

ជាការកត់សម្គាល់ព្រះអង្គនី សុវណ្ណមុនីរ៉េតទ្រង់តែងតែចុះធ្វើបុណ្យគ្រប់រូបភាពដែលអាចធ្វើបានគ្រប់ទីកន្លែងមិនថាជិតឆ្ងាយតែងមានចិត្តសណ្តោសប្រណៃមិនខ្លាចនឿយព្រះកាយ។ដូចនេះហើយរាល់ការងារមនុស្សធម៌ចែកទានជាច្រើនដែលផ្តល់ជូនពីពុទ្ឋបរិស័ទប្រគេននិងជួយញាតិញោងបន្តទទួលទ្រង់មានការទទួលស្គាល់តាំងពីព្រះមហាក្សត្យរហូតថា្នក់ដឹកនាំមួយចំនួនផងដែរ។។ព្រះគ្រូនាគសត្ថាសុខមោននី សុវណ្ណមុនីរ៉េតកាលពីពេលកន្លងទៅព្រះអង្គទើបនឹងទទួលនូវព្រះគោរម្យងារថ្មីព្រះធម្មវិជ្ជានី សុវណ្ណមុនីរ៉េតព្រះរាជាគណៈថ្នាក់កិត្តិយសក្រោមព្រះរាជាធិបតីភាពនិងអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីសំណាក់សម្តេចព្រះសុមេធាធីបតីឧទ្ទេសបណ្ឌិតនន្ទ ង៉ែតសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ វឌ្ឍនា

...

lok (13) lok (8) lok (7) lok (3) lok (6) lok (9) lok (10) lok (5) lok (2) lok (1) lok (12) lok (11) lok (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print