ស្កុតឡេនបានផ្ញើលិខិតជាផ្លូវការទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ស្តីពីការបោះឆ្នោតប្រជាមតិ លើកទី២ ក្នុងការចាកចេញពីអង់គ្លេស ក្លាយទៅជាប្រទេសឯករាជ្យ។ ហេតុ ការណ៍ខាងលើ បង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងឡើងដល់សកម្មភាពចាក ចេញពីអឺរ៉ុប របស់អង់គ្លេស។
សារព័ត៌មាន AFP បានដកស្រង់សម្តីមេដឹកនាំស្កុតឡេនលោក ស្រីNicola Sturgeon បានឲ្យដឹងថា នៅក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេសដោយមានខ្លឹមសារថា «ពលរដ្ឋស្កុតឡេនត្រូវតែមានសិទ្ធិជ្រើសរើសអនាគតរបស់ខ្លួន គឺសម្រេច វាសនាខ្លួនដោយខ្លួនឯង»។
លោកស្រី Nicola Sturgeon បានស្នើចាប់ផ្តើមពិភាក្សាស្តីពីដំណើរការនៃមាត្រាទី៣០ ស្តីពីស្កុតឡេននៅឆ្នាំ១៩៩៨ ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ការបោះឆ្នោត ប្រជាមតិចាកចេញពីអង់គ្លេស។
សភាស្កុតឡេននៅដើមសប្តាហ៍កន្លងទៅបានបោះឆ្នោតស្តីពីការស្ទង់មតិលើកទី២ដោយក្នុងនោះតំណាងរាស្រ្តស្កុតឡេន ភាគច្រើនគាំទ្រដោយមានសំឡេង៦៩ ទល់នឹង៥៩។ ប៉ុន្តែការបោះឆ្នោតប្រជាមតិ នឹងមិនអាចធ្វើឡើងបានឡើយប្រសិនបើ រដ្ឋាភិបាលទីក្រុងឡុងមិនយល់ព្រមនោះ។
កាលពីឆ្នាំ២០១៤ ស្កុតឡេនបានបោះឆ្នោតប្រជាមតិម្តងរួចមកហើយក្នុងការ ចាកចេញពីអង់គ្លេស ដោយទទួលបាន សំឡេង៥៥ភាគរយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នាយក រដ្ឋមន្ត្រីអង់គ្លេសលោកស្រី May បាន បញ្ជាក់ថា នេះមិនមែនជាពេលវេលាដែលត្រូវបោះឆ្នោតប្រជាមតិនោះឡើយ ដោយអង់គ្លេសកំពុងតែជាប់រវល់ក្នុងសកម្មភាពចាកចេញពីអឺរ៉ុប៕
ប្រែសម្រួល៖ ម៉ែវ សាធី