គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកត្រៀមកីឡាចំនួន១០ប្រភេទចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីទទួលបានកិច្ច សហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍វិស័យ កីឡាជនពិការរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋកូរ៉េខាងត្បូងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងប៉ារ៉ាឡាំពិកកូរ៉េខាងត្បូងភាគីទាំងពីរបានបន្តផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការបច្ចេក ទេសរបស់មន្ត្រីក៏ដូចជាការបណ្តុះបណ្តាល គ្រូបង្វឹក នឹងកីឡាករកីឡាការិនីជាក់ស្តែង រយៈពេល១សប្តាហ៍កន្លងមកនេះភាគីកូរ៉េទើបបានបញ្ចប់វគ្គបណ្តុះបណ្តាលក្រោមប្រធានបទ “PARASPORTCAMP Korea-Cambodia ”។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្លងតាមវគ្គបណ្តុះបណ្តាល រយៈពេល៦ថ្ងៃពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកូរ៉េនេះពិតជាបានធ្វើឲ្យកីឡាករកីឡាការិនីជនពិការកម្ពុជាបានស្វែងយល់នូវបទពិសោធន៍ទាំងទ្រឹស្តីនិងបច្ចេកទេស។លោកបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការខាងលើនេះ បានធ្វើឲ្យភាគីទាំងពីរទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង។ជាងនេះទៀត ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញឲ្យការប្រកួត ផ្លាស់ប្តូរបទពិសោធន៍ឲ្យបានច្រើនដងក្នុង១ឆ្នាំដើម្បីបង្កើនសមត្ថភាពកីឡាករកីឡាការិនីរបស់ប្រទេសទាំងពីរផងដែរ។

លោកអគ្គលេខាធិការ NPCC បាន អះអាងថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេស ម៉ាឡេស៊ីឆ្នាំនេះ NPCC បានចុះឈ្មោះ កីឡាចំនួន១០ប្រភេទទៅចូលរួមប្រកួត ពិសេស៨ប្រភេទកីឡាដែលទើបទទួលបានការបណ្តុះបណ្តាលពី KPC កូរ៉េនេះ។ លោកអគ្គលេខាធិការបានបញ្ជាក់ថា កីឡាទាំង៨ប្រភេទនោះគឺបាញ់ធ្នូបាញ់កាំភ្លើង ហែលទឹកអត្តពលកម្ម Boccia វាយកូនឃ្លី លើតុ បាល់ទះអង្គុយ ប៊ូលីង និងបាល់បោះ ជនពិការ។

លោកបានបញ្ជាក់បន្ថែមថា ឆ្លងតាម អនុស្សរណៈយោគយល់គ្នារវាង NPCC កម្ពុជានឹង KPC កូរ៉េ ពិសេសការមើលឃើញស្ថានភាពជាក់ស្តែងរបស់ជនពិការកម្ពុជានោះ នៅថ្ងៃអនាគតខាងមុខភាគីកូរ៉េមានបំណងជួយកសាងពហុកីឡដ្ឋានជាតិតូចមួយសម្រាប់បម្រើដល់កីឡាករកីឡាការិនីជនពិការកម្ពុជាផងដែរ៕ សារីម

...

sarim (1) sarim (4) sarim (3) sarim (2) sarim (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print