មនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយទាបនិងស្រុកស្វាយជ្រំក្នុងថ្ងៃតែមួយ ។

តាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាករណីទី១កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទី ល្ងាចនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូ ម៉ែត្រលេខ១៤១និង១៤២ ស្ថិតនៅភូមិ ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់ រោទ៍ ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ ម៉ាកហុងដា សេ១២៥ សេ៊រីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ស្វាយរៀង ១H-២២០៩ អ្នក បើកបរឈ្មោះ សៀង ភារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោង ចក្រ រស់ នៅភូមិ ត្រដែត ឃុំកណ្តៀងរាយ ស្រុកកំពង់ រោទ៍ ខេត្តស្វាយរៀង ដោយធ្វើដំណើរពី លិចទៅកើត ។ លុះបើកមកដល់កន្លែងកើតហេតុខាងលើបុកអ្នកជិះកង់ ឈ្មោះ កែវ ម៉ុន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងបណ្ដាលឲ្យរង របួសធ្ងន់ (បាក់ជើងខាងស្តាំ) ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ករណីនេះដោយសារតែអ្នកជិះកង់ឆ្លងកាត់ផ្លូវពីជើងទៅត្បូងមិនប្រយ័ត្ន ។

ប្រភពបន្តថាករណីទី២កាលពីវេលាម៉ោង៨និង៣០នាទីយប់មាន ករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូត្រង់ចំណុច ភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយ ជ្រំនៅលើផ្លូវADB។

មុនពេលកើតហេតុមានម៉ូតូម៉ាកវីស្តុនពណ៌ខ្មៅ(គ្មានស្លាកលេខ)អ្នកបើក បរឈ្មោះ ឈឹក វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពោធិ៍ហោ សង្កាត់ ពោធិ៍ហោ ក្រុងស្វាយរៀង ដោយ ធ្វើដំណើរ ពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខបើក បរដោយឈ្មោះ កៅ ទឹម ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាស្អាងឃុំកំពង់ចម្លង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងបើកពីត្បូងទៅ ជើងឆ្លងកាត់ខ្វះការប្រុងប្រយ័ត្នបណ្ដាល ឲ្យរងរបួសទាំងសងខាង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារអ្នកបរម៉ូតូសេ១០០កូរ៉េឆ្លងកាត់ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។

មធ្យោបាយម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចម្លង ស្រុកស្វាយជ្រំ រង់ចាំចាត់ការតាមច្បាប់ ៕

Sothan (4) Sothan (1) Sothan (2) Sothan (3)

...

យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print