ក្មេងស្ទាវ១ក្រុមដេញវាយប្លន់ម៉ូតូយុវជន២នាក់ ពេលសមត្ថកិច្ចមកដល់នាំគ្នាវាយបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវ១ក្រុមជិះម៉ូតូជិត១០គ្រឿងបានដេញវាយប្លន់ម៉ូតូពីយុវជន២នាក់យ៉ាងសាហាវតែត្រូវសមត្ថកិច្ចមកជួយអន្តរាគមន៍ក៏ត្រូវក្រុមក្មេងស្ទាវនាំគ្នាវាយបណ្តោលឲ្យបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ហេតុបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែ មេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសុរាម្រិត ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះឌួន សំណាង ហៅយក  ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួយ សង្កាត់មានជ័យ ខណ្ឌមានជយ័ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះងួន ចិន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះយ៉ាង វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់ស្នាក់នៅផ្ទះម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតខ្លួនបានចូលភ្លឹបមួយកន្លែងជាមួយមិត្តភក្តិ តែត្រូវមិត្តភក្តិជិះម៉ូតូទៅចោលអស់ ហើយរូបខ្លួនក៏ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ទៅផ្ទះខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជួបក្រុមក្មេងស្ទាវ១ក្រុមទៀត ដោយពួកគេមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងបានមកវាយរូបខ្លូនដោយក្នុងដៃកាន់ខ្សែក្រវ៉ាត់អត់ដឹងថាមានរឿងអីផងខណៈពេលនោះក៏មានសមត្ថកិច្ចបានមកកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ក៏ត្រូវក្រុមក្មេងស្ទាវនាំគ្នាវាយបណ្ដាលឲ្យបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ភ្លាមៗនោះក្រុមស្ទាវបង្កនោះ ក៏បានជិះម៉ូតូគេចបាត់សម្រោលតែម្តង តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានតែម្នាក់ក្នុងចំណោមជនសង្ស័យជិត២នាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកសាងសំណុំរឿងបញ្ជូនទៅឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនដើម្បីស្រាវជ្រាវរកបក្ខពួកជនដៃដល់យកមកចាត់ការតាមនីតិវិធីច្បាប់៕ ស រស្មី

...

gy (1) gy (2) gy (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print