ខេត្តកណ្តាល ៖ លោកតាអាយុ៦០ឆ្នាំកម្លាំងនៅបានម្នាក់ បានល្បួងលួងលោមចៅស្រីបង្កើតពីរនាក់ អាយុ៩ឆ្នាំដូចគ្នា ធ្វើសកម្មភាពរំលោភសរុប៥លើក ទើបបែកការណ៍ ត្រូវម្តាយក្មេងស្រីដាក់ពាក្យបណ្តឹងមកនគរបាលប៉ុស្តិ៍កោះឧកញ៉ាតីធ្វើការឃាត់ខ្លួនចាត់ការតាមនីតីវិធី ។
ហេតុការណ៍ឃាត់ខ្លួនលោកតារំលោភចៅស្រីបង្កើតទាំង២នាក់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលជាអនីតិជន ១-ឈ្មោះស្រី សុវណ្ណជលសា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ និង២-ឈ្មោះ ឡី សុចិន្តា ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ ។ ក្មេងស្រីរងគ្រោះទាំង២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ លោកតាល្មោភកាមឈ្មោះ ផៃ ស្រី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។
តាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងទៀតថា កន្លងមកជនសង្ស័យបានរំលោភចៅស្រីបង្កើតរបស់ខ្លួនឈ្មោះ ឡី សុចិន្តា និងឈ្មោះ ស្រី សុវណ្ណជលសា នៅក្នុងកំឡុងខែមករា ឆ្នាំ២០១៧ ។ ជនសង្ស័យបានរំលោភចៅស្រី ឈ្មោះឡី សុចិន្តាបានចំនួន២លើក គឺនៅលើផ្ទះរបស់ខ្លួន ។
ចំណែកឯចៅស្រីឈ្មោះ ស្រី សុវណ្ណជលសា ជនសង្ស័យរំលោភបាន៣លើកគឺនៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៧ បានចំនួន២លើក នៅលើកាណូត១ដង និងនៅលើផ្ទះ១ដង នៅថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី ជនសង្ស័យបាននាំចៅស្រីទៅរោង ចម្ការខ្ញី ហើយបានធ្វើសកម្មភាពរំលោភជាលើកទី៣ ។ ពេលរំលោភហើយជនសង្ស័យបាននាំចៅទៅផ្ទះពេលជនរងគ្រោះទៅដល់ផ្ទះម្តាយឃើញខោកូនស្រីមានសភាពសើម ក៏មានការសង្ស័យសួរដេញដោលកូនទើបក្មេងស្រីរងគ្រោះប្រាប់ពីដំណើររឿងថាជីតាចាប់រំលោភ ។
បន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នេះមក ម្តាយក្មេងស្រីរងគ្រោះឈ្មោះណុះ អមរា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះឧកញ៉ាតី ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្តអនុវត្តនីតិវិធី ៕ ស្អាងជ័យ