គួរឲ្យរន្ធត់! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តបុកអូសជាច្រើនម៉ែត្រស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណត្រូវបានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបណ្តាលឲ្យអូសជាច្រើនម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ១២៩E ពីផ្សារកំពង់ជ្រៃ ខាងលិចភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយពីទទួលបានដំណឹងពី លោក ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែតថា មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកម្លាំងការិយាល័យបច្ចេកទេសសហការជាមួយកម្លាំងនគរបាលស្រុកនិងគ្រូពេទ្យបានចុះពិនិត្យកន្លែងកើតហេតុលើសាកសពបានសន្និដ្ឋានថា មុនពេលកើតហេតុជនរងគ្រោះទំនងជាដើរឆ្លងផ្លូវដោយមិនប្រុងប្រយ័ត្ន លុះឆ្លងបានពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះអូសជាច្រើនម៉ែត្រស្លាប់តែម្តង។

ក្រោយពេលពិនិត្យរួចកម្លាំងការិយាល័យបច្ចេកទេសបានឲ្យដឹងថា សាកសពត្រូវបានរថយន្តបុកស្លាប់នោះ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ រាងស្គមស្តើង កម្ពស់១.៦៧ម៉ែត្រ សក់ស្លូតស្កូវមូយៗ ច្រមុះស្រួច  មុខតូច មានពុកមាត់លើក្រោម មានសាក់រូបខ្លាលើកំភួនដៃស្តាំ  និងសាក់រូបដាវលើដើមដៃស្តាំ ពាក់អាវដៃវែងចាស់ក្រទ្បាការ៉ូសក្រហម  ស្លៀកខោជើងវែងពណ៌ប្រផេះ។ ចំណែកឯរថយន្តបង្កមិនស្គាល់អត្តសញ្ញាណបានបើករត់គេចបាត់ស្រមោល ។

បច្ចុប្បន្នសាកសពបានប្រគល់ជូននគរបាលស្រុករក្សាការពារដើម្បីស្វែងរកក្រុមគ្រួសារ ៕ ភ្នំដា

...

srunset (3) srunset (4) srunset (8) srunset (6) srunset (7) srunset (9) srunset (5) srunset (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print