ខេត្តស្ទឹងត្រែង ៖ សកម្មភាពឈ្មួញចូលកាប់និងអារឈើគ្រប់ប្រភេទឮសូរដូចសត្វរៃយំខែចែត្រត្រហឹងពេញព្រៃ គ្មានអ្នកបង្ក្រាប ព្រោះមានមេវរសេនាតូច423ជាអ្នកការពារនិងមើលការខុសត្រូវ ដោយធ្វើសកម្មភាពយ៉ាងរលូនជារៀងរាល់ថ្ងៃនឹងរាល់យប់ផងដែរ ស្ថិតក្នុងចំណុចអូរតាឡាស់ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីជំនាញរដ្ឋបានព្រៃឈើម្នាក់ សូមមិនបញ្ចេញឈ្មោះបាននិយាយថា នៅចំណុចភូមិសាស្ត្រខាងលើនេះគឺជាតំបន់យោធាគ្រប់គ្រងហើយឈ្មួញចេញចូលអារនឹងដឹកជញ្ចូនចេញយកមកលក់ធ្វើអាជីវកម្មអត់ច្បាប់នេះបាន ក៍ដោយសារលោកមេបញ្ចាការ423ជាអ្នកអនុញ្ញាត្តិទើបឈ្មួញទាំងនោះហៀនចូលកាត់អារយ៉ាងរលូន ប្រភពដ៍ដែលបានបន្តទៀតថា ដីស្ថិតក្នុងតំបន់ខាងលើនេះចាប់ពីរ អង្គភាពការពារអាកាស់ រហូតដល់អូរតាឡាស់ ប្រមាណជាង10គីឡូម៉ែត្រឆ្ពោះទៅ រម្មណីដ្ឋានទឹកជ្រោះសុភមិត្ត រួមទាំងដីព្រៃសហគមន៍ប្រជុំមិត្ត ឲ្យគាត់ជួយការពារសហការនឹងផ្តល់ដំណឹងឲ្យជំនាញពេលមានឈ្មួញចលួចចូលកាប់ ផ្ទុយទៅវិញបែជាព្រៃទាំងនោះកំពង់រងនូវការជិតផុតពូជហើយ នឹងចាប់ដីយកធ្វើជាកម្មសិទ្ធជាបន្តបន្ទាប់ដោយមានការលក្ខបាំងពីរជំនាញទៅវិញ ។
គួររំលឹកថា ករណីឈ្មួញចូលកាប់និងអារទន្ទ្រានយកដីជាកម្មសិទ្ធិនឹងអារដឹកជញ្ចូនឈើខុសច្បាប់ពីរសំណាក់ឈ្មួញជាច្រើន យកមកលក់ជារៀងរាល់ថ្ងៃដោយមិនខ្លាចសមត្ថកិច្ចជំនាញណាម្នាក់នោះទេ ។ ដោយមានលោកមេវរសេនាតូច423ថោង ថាស ទទួលលាបនិងសំណូកពីឈ្មួញទាំងនោះដាក់ខែដាក់ងៃឲ្យក្នុង1គ្រឿងរណាយន្ត15ម៉ីនរៀលក្នុងមួយខែ ជាពិសេសទៅទៀតដោយបានលេសឲ្យឈ្មួញ អារជួយអង្គភាពផងនោះ ទើបឲ្យឈ្មួញធ្វើសកម្មភាពយ៉ាងគឃ្លើនមិនខ្លាចច្បាប់ ៕ ដោយ ៖ មាស សុផាត