ជិះម៉ូតូត្រឡប់ពីហូបការកូនអ្នកភូមិត្រូវជនមិនស្គាល់មុខលបកាប់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខលបកាប់ឲ្យរបួសធ្ងន់ខណៈជិះម៉ូតូត្រឡប់មកពីហូបការកូនអ្នកភូមិទៅផ្ទះ ហើយជនដៃដល់បានគេចខ្លួនបាត់តែម្តង។

ករណីប៉ុនប៉ងសម្លាប់បុរសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅតាមផ្លូវខាងកើតភូមិស្រីប្រសើរ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺុ។

មន្រ្តីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខកាប់ឲ្យរបួសធ្ងន់ឈ្មោះ សាយ ពិសិដ្ឋ ហៅញិត អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្រ្តីដដែលបញ្ជាក់ថា ករណីខាងលើនេះអាចពុំមែនជាករណីប្លន់នោះទេ តែអាចជារឿងគំនុំអ្វីមួយច្រើនជាង ព្រោះជនដៃដល់ក្រោយពីកាប់ប្រហារជនរងគ្រោះបានគេចខ្លួន។ គេពុំដឹងទេថា ជនដៃដល់មានគ្នាប៉ុន្មាននាក់ ព្រោះពេលកើតហេតុនៅកន្លែងកើតហេតុមានស្ថានភាពងងឹត ហើយជនរងគ្រោះក៏ពុំបានឃើញជនដៃដល់ច្បាស់ក្រោយពីមានករណីនេះកើតឡើងបានព្យាយាមជិះម៉ូតូរកកន្លែងព្យាបាល។

បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវរកជនដៃដល់ និងបញ្ជូនសំណុំរឿងប៉ុនប៉ងមនុស្សឃាតនេះទៅថ្នាក់លើដើម្បីដម្កល់ជាឯកសារតាមចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕ សេនា ស័ក្តិ

...

tra (1) tra (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print