ដីព្រៃដែនជម្រកសត្វនិងដីព្រៃសហគមន៍ប្រជុំមិត្ត ត្រូវបានឈ្មួញចូលកាប់បំផ្លាញ ក្រោមភ្លើងពណ៌ពីលោកថង ថាស មេបញ្ចាការវិរៈសេនាតូច៤២៣ប្រចាំការអូរតាឡាស់ជាអ្នកបើកដៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សកម្មភាពឈ្មួញចូលកាប់និងអារឈើគ្រប់ប្រភេទឮសូរដូចសត្វរៃយំខែចែត្រត្រហឹងពេញព្រៃ គ្មានអ្នកបង្ក្រាប ព្រោះមានមេវរសេនាតូច423ជាអ្នកការពារនិងមើលការខុសត្រូវ ដោយធ្វើសកម្មភាពយ៉ាងរលូនជារៀងរាល់ថ្ងៃនឹងរាល់យប់ផងដែរ ស្ថិតក្នុងចំណុចអូរតាឡាស់ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីមន្ត្រីជំនាញរដ្ឋបានព្រៃឈើម្នាក់ សូមមិនបញ្ចេញឈ្មោះបាននិយាយថា  នៅចំណុចភូមិសាស្ត្រខាងលើនេះគឺជាតំបន់យោធាគ្រប់គ្រងហើយឈ្មួញចេញចូលអារនឹងដឹកជញ្ចូនចេញយកមកលក់ធ្វើអាជីវកម្មអត់ច្បាប់នេះបាន ក៍ដោយសារលោកមេបញ្ចាការ423ជាអ្នកអនុញ្ញាត្តិទើបឈ្មួញទាំងនោះហៀនចូលកាត់អារយ៉ាងរលូន ប្រភពដ៍ដែលបានបន្តទៀតថា ដីស្ថិតក្នុងតំបន់ខាងលើនេះចាប់ពីរ អង្គភាពការពារអាកាស់ រហូតដល់អូរតាឡាស់ ប្រមាណជាង10គីឡូម៉ែត្រឆ្ពោះទៅ រម្មណីដ្ឋានទឹកជ្រោះសុភមិត្ត រួមទាំងដីព្រៃសហគមន៍ប្រជុំមិត្ត ឲ្យគាត់ជួយការពារសហការនឹងផ្តល់ដំណឹងឲ្យជំនាញពេលមានឈ្មួញចលួចចូលកាប់ ផ្ទុយទៅវិញបែជាព្រៃទាំងនោះកំពង់រងនូវការជិតផុតពូជហើយ នឹងចាប់ដីយកធ្វើជាកម្មសិទ្ធជាបន្តបន្ទាប់ដោយមានការលក្ខបាំងពីរជំនាញទៅវិញ ។

គួររំលឹកថា ករណីឈ្មួញចូលកាប់និងអារទន្ទ្រានយកដីជាកម្មសិទ្ធិនឹងអារដឹកជញ្ចូនឈើខុសច្បាប់ពីរសំណាក់ឈ្មួញជាច្រើន យកមកលក់ជារៀងរាល់ថ្ងៃដោយមិនខ្លាចសមត្ថកិច្ចជំនាញណាម្នាក់នោះទេ ។ ដោយមានលោកមេវរសេនាតូច423ថោង ថាស ទទួលលាបនិងសំណូកពីឈ្មួញទាំងនោះដាក់ខែដាក់ងៃឲ្យក្នុង1គ្រឿងរណាយន្ត15ម៉ីនរៀលក្នុងមួយខែ ជាពិសេសទៅទៀតដោយបានលេសឲ្យឈ្មួញ អារជួយអង្គភាពផងនោះ ទើបឲ្យឈ្មួញធ្វើសកម្មភាពយ៉ាងគឃ្លើនមិនខ្លាចច្បាប់  ៕  ដោយ ៖ មាស សុផាត

...

2f59f94e-341c-47c1-8926-f2c6d5aff53b 774c29de-a76b-48f5-b708-594e22dcbe60 073490b8-878b-4271-af34-b8aefa22ebf5 a5fae4b3-0abc-40b0-816a-030238f58f46

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print