ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូងនាំគ្នាធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនលោកស្រីផាក គឿនហេ

ចែករំលែក៖

ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នា ដង្ហែក្បួនបាតុកម្ម គាំទ្រអតីតប្រធានា ធិបតីលោកស្រី Park Geun Hye (ផាក គឿនហេ) នៅទីក្រុងសេអ៊ូល ក្នុងគោល ដៅទាមទារ ឲ្យដោះលែងលោកស្រីមាន សេរីភាពវិញ។

ប៉ូលិសទីក្រុងសេអ៊ូលបានឲ្យដឹងថា កម្លាំងសន្តិសុខ ប្រមាណជាង១០ពាន់នាក់បានដាក់ពង្រាយ ឲ្យការពារ និងតាមដាន សកម្មភាព បាតុកម្មខាងលើ ខ្លាចមានអំពើហិង្សាកើតឡើង។ ក្រុមបាតុករគាំទ្រនិងប្រឆាំងបាននាំគ្នា ដង្ហែក្បួនបាតុកម្មដូចគ្នានៅក្នុងទីក្រុងសេអ៊ូល បង្កឲ្យមានការបែងចែកបក្ខពួកនៅក្នុងទីក្រុង។

អតីតប្រធានាធិបតីត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី ៣១ខែមីនា ដោយរងការចោទ ប្រកាន់ពីបទពុករលួយ កេងអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងអនុញ្ញាតឲ្យ មិត្តភក្តិដែលគ្មានតំណែងនៅក្នុងជួររដ្ឋា ភិបាលជ្រៀតជ្រែកចូលកិច្ចការ របស់រដ្ឋ។

ក្រុមបាតុកររាប់សិបពាន់នាក់ក៏បាននាំគ្នាធ្វើបាតុកម្មនៅមុខមន្ទីរឃុំឃាំងទាមទារឲ្យដោះលែងអតីតប្រធានាធិបតី ។

កាលពី១០ថ្ងៃមុន តុលាការធម្មនុញ្ញបានសម្រេចដកតំណែងប្រធានាធិបតីជាផ្លូវការដើម្បីជាការបើកផ្លូវឲ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។

ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែយ៉ាប់យុឺន ក្នុងពេល ដែល ប្រទេសនេះកំពុងតែប្រឈមនឹងការគំរាមកំហែងពីកូរ៉េខាងជើង ក៏ដូចជារងការ វាយបកវិញពី ប្រទេសចិនទៅលើវិស័យ សេដ្ឋកិច្ច ក្រោយពេលដែលប្រទេសនេះបានអនុញ្ញាតឲ្យអាមេរិក ដាក់ប្រព័ន្ធមីសុីល ការពារ នៅកូរ៉េខាងត្បូង៕

nort-korea (2) nort-korea (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print