ឥណ្ឌូនេស៊ី វាយប្រហារពន្លិចទូកនេសាទបរទេស៨១គ្រឿង

ចែករំលែក៖

សារព័ត៌មាន The Straits Times បានផ្សាយថា នៅថ្ងៃទី២ ខែមេសា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបាញ់កម្ទេចកប៉ាល់នេសាទបរទេសដែលនេសាទខុសច្បាប់នៅដែនសមុទ្រ ឥណ្ឌូនេស៊ីដល់ទៅ៨១ គ្រឿង ។

កប៉ាល់នេសាទទាំងនោះត្រូវបានបំផ្ទុះដោយរំសេវនៅ១២កន្លែងផ្សេងគ្នា ក្រោម ការត្រួតពិនិត្យ របស់ថ្នាក់ដឹកនាំយោធា និងប៉ូលិស ប្រទេសនេះ។

ភាគច្រើន កប៉ាល់នេសាទខាងលើ ត្រូវបានឆ្មាំសមុទ្រ ប្រទេសឥណ្ឌូនេស៊ីចាប់បានពេលចូលនេសាទនៅដែនសមុទ្រ ឥណ្ឌូនេស៊ីខុសច្បាប់។

ក្រោយពេលប្រធានាធិបតី វីដូដូ ចូលកាន់តំណែងកាលពីខែតុលាឆ្នាំ២០១៤ លោកវីដូដូ បានអនុវត្តគោលនយោបាយដ៏តឹងតែងជាមួយកប៉ាល់នេសាទខុសច្បាប់នៅក្នុងដែនសមុទ្រ ឥណ្ឌូនេស៊ី។មកទល់ ពេលនេះ មានកប៉ាល់រហូតដល់ទៅ៣១៧ គ្រឿង ដែលជាកប៉ាល់នេសាទបរទេសត្រូវបានចាប់ខ្លួន និងបំផ្លាញចោល។

សកម្មភាពខាងលើ របស់ឥណ្ឌូនេស៊ី គឺដើម្បីការពារ ធនធានមច្ឆជាតិ ផ្តល់ឱកាសដល់ក្រុមអ្នកនេសាទក្នុងស្រុកមានការងារធ្វើ ។ ប្រសិនបើមិនចាប់កប៉ាល់លនេសាទធំៗរបស់បរទេសទេនោះធនធានមច្ឆា នឹង ត្រូវបាត់បង់ ហើយអ្នកនេសាទទ្រង់ទ្រាយតូចនិងមធ្យមឥណ្ឌូនេសុី នឹងមិនអាចរក ត្រីបានទៀតឡើយ។

ក៏ប៉ុន្តែសកម្មភាពវាយប្រហារកម្ទេច កប៉ាល់នេសាទបរទេស របស់ឥណ្ឌូនេស៊ីនេះរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជិត ខាងដែលមានកប៉ាល់នេសាទរបស់ខ្លួនត្រូវបំផ្លាញនៅក្នុងហេតុការណ៍វាយប្រហារខាងលើ។

ក្នុងចំណោម កប៉ាល់នេសាទ ទាំង ៣១៧គ្រឿង ដែលឥណ្ឌូនេសុីបានបំផ្លាញ នោះ មាន ទាំងកប៉ាល់នេសាទ បរទេស ៨១គ្រឿង ក្នុងនោះមាន កប៉ាល់ វៀត ណាម ថៃ ម៉ាឡេស៊ី ហ្វុីលីពីន ។ កប៉ាល់ ដែលបានកម្ទេចទាំង ៣១៧គ្រឿងចាប់ តាំងពីលោកវីដូដូ ឡើងកាន់តំណែង ប្រធានាធិបតីនោះមាន កប៉ាល់របស់វៀត ណាម ១៤២គ្រឿង របស់ហ្វុីលីពីន ៤៩ គ្រឿង របស់ម៉ាឡេស៊ី៤៩គ្រឿង និងរបស់ ចិន ១គ្រឿងផងដែរ៕

boad (1) boad (2) boad (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print