លោក សេង សំណាង ហៅសៀង ឬ ដំរី នៅពីក្រោយបទល្មើសនេសាទគ្រប់រដូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់រាយការណ៍យកថា លោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង សេង សំណាង ហៅសៀងឬដំរី នៅពីក្រោយបទល្មើសនេសាទគ្រប់រដូវ ចំណុចនេះហើយទើបធ្វើឲ្យមានផលលំបាកដល់មន្រ្តីជំនាញក្នុងការបង្រ្កាប។

ប្រភពរាយការណ៍ខាងលើបន្តថា លោក សេង សំណាង ហៅសៀងឬដំរី គាត់តែងតែប្រកបរបរជំនួញបទល្មើសនេសាទនេះគ្រប់រដូវ មានន័យថា រដូវមងត្រីបណ្ដូលអំពៅក៍គាត់នៅពីក្រោយ រដូវឈ្នក់ក៍គាត់នៅពីក្រោយ រដូវអួនហំ និងអួនកែច្នៃក៍គាត់នៅពីក្រោយ ហើយគាត់ប្រមូលលុយពីជនប្រព្រិត្តបទល្មើសនេសាទដែលផ្ដួចផ្ដើមគំនិតពីគាត់ផ្ទល់ ដើម្បីយកទៅរត់ការជាមួយមន្រ្តីជំនាញឬស្ថាប័នពាក់ព័ន្ធនានា ប៉ុន្តែលោក សៀងឬដំរី គាត់មិនសូវយកលុយដែលគាត់ប្រមូលបាននោះទៅរត់ការប៉ុន្មាននោះទេ ភាគច្រើនគាត់សុីដាច់ទាំងស្រុងមូលដូចបាល់តែម្នាក់តែម្តង ហើយនៅចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៧នេះ លឺថា លោក សេង សំណាង ហៅសៀងឬដំរី គាត់មានបទល្មើសនេសាទប្រភេទអួនហំចំនួន ៥វង់ ប៉ុន្តែគេមិនដឹងថាគាត់(សេង សំណាង ហៅសៀងឬដំរី) យកលុយពីជនប្រព្រិត្តបទល្មើសនេសាទខាងលើ ដើម្បីយកទៅរត់ការដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធប៉ុន្មាននៅឡើយនោះទេ។

ករណីខាងលើ ទោសជាប្រភពព័ត៌មានរាយការណ៍យ៉ាងណាក្តីអ្នកកាសែត នគរវត្ត ព្យាយាមធ្វើការទំនាក់ទំនងសុំការពន្យល់ដើម្បីស្វែងរកការពិត្យជុំវិញបញ្ហានេះ ប៉ុន្តែលោក សេង សំណាង ហៅសៀងឬដំរី បានឆ្លើយតបតាមទូរស័ព្ទនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះថា ដឹងនគរវត្តឬអង្គនគរវត្តខ្ញុំអត់ស្គាល់បងឯងផង រួចបិតទូរស័ព្ទបាត់ទៅ ដោយឡែកលោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃដដែលដែរថា បញ្ហាហ្នឹងលោក មិនដឹងនោះទេ ព្រោះកន្លងមកលោក ក្រើនរំលឹកជារើយៗដល់បុគ្គលពាក់ព័ន្ធសុំដកខ្លួនជាបន្ទន់ ពុំដូច្នេះនោះទេអ្នកណាធ្វើអ្នកនោះទទួល ៕  បឹុម ពិន

...

 

7d4b71a8-711c-4661-a969-2674519ae74a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print