ប្រធានាធិបតីប្រទេសប៉ារ៉ាហ្គាយ (Paraguay) លោក Horacio Cartes បានប្រកាសដកតួនាទីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្រោយមានបាតុកម្មហិង្សាកាលពីថ្ងៃទី៣១ ខែមីនា ប្រឆាំងនឹងច្បាប់ដែលអាចធ្វើឲ្យប្រធានា ធិបតីប្រទេសនេះនៅបន្តដឹកនាំប្រទេស អាណត្តិទី២នោះ ។
ក្រុមបាតុករបានឡោមព័ទ្ធអគាររដ្ឋ សភា និងបានដុតភ្លើងបង្កឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ អាជ្ញាធរបានចាប់ខ្លួនប៉ូលិស៤នាក់ក្រោយបាតុករម្នាក់ឈ្មោះ Rodrigo Quintana ត្រូវបាន សម្លាប់។
ថ្នាក់ដឹកនាំនយោបាយក្នុងប្រទេសនេះ កាលពីថ្ងៃទី១ ខែមេសា បាននាំគ្នាគោរព វិញ្ញាណក្ខន្ធបាតុករដែលបានបាត់បង់ជីវិតក្នុងអំឡុងពេលធ្វើបាតុកម្ម។ សាកសព បាតុកររូបនេះត្រូវបានតម្កល់ទុកនៅស្នាក់ការកណ្តាលគណបក្សសេរីភាពដែលជា គណបក្សប្រឆាំងនៅក្នុងរដ្ឋធានី Asuncion ។
ក្រុមប្រឆាំងបានថ្កោលទោសចំពោះ ករណីស្លាប់បាតុករម្នាក់នេះ និងបាន ទាមទារឲ្យមានការស៊ើបអង្កេត។ បាតុករ ប្រមាណ២០០នាក់ត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែភាគច្រើនត្រូវបានដោះលែងវិញហើយ ។
សមាជិកព្រឹទ្ធសភា២៥រូបបានប្រជុំ សម្ងាត់ ហើយយល់ព្រមឲ្យមានការកែប ្រែរដ្ឋធម្មនុញ្ញមួយ ជាហេតុធ្វើឲ្យក្រុមបាតុ ករនាំគ្នាធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តនេះ នៅតាមដងផ្លូវនានាតែម្តង។
ប្រទេសប៉ារ៉ាហ្គាយត្រូវបានគ្រប់គ្រងដោយរបបយោធានៃឧត្តមសេនីយ៍ Alfredo Stroessner ដែលដណ្តើមអំណាច ដោយការធ្វើរដ្ឋប្រហាររួចឡើងដឹកនាំ ប្រទេសតាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ ១៩៨៩ ។
រដ្ឋធម្មនុញ្ញនាពេលបច្ចុប្បននេះ បង្កើត ឡើងក្នុងឆ្នាំ១៩៩២ ក្រោយពីបញ្ចប់របប ដឹកនាំផ្តាច់ការរបស់យោធា ដោយកំណត់ ថា ប្រធានាធិបតីមានសិទ្ធិដឹកនាំប្រទេសតែមួយអាណតិ្តរយៈពេល៥ឆ្នាំប៉ុណ្ណោះ។
ក្រុមបាតុករខឹងសម្បាថា ការកែប្រែរដ្ឋ ធម្មនុញ្ញថ្មីនេះ អាចនាំឲ្យលោកប្រធានា ធិបតី Cartes ចៀសផុតពីការអនុវត្តច្បាប់ ដឹកនាំប្រទេសតែ១អាណត្តិនោះ ហើយ រៀបចំបោះឆ្នោតដឹកនាំប្រទេសសាជាថ្មី ថែមមួយអាណត្តិទៀត ។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស ប្រឆាំង លោក Desiree Masi បានហៅការ ការសម្រេចនោះថាជាទង្វើរដ្ឋប្រហារ និង បានអំពាវក្រុមគាំទ្ររបស់ខ្លួនឲ្យក្រោកឈរឡើងប្រឆាំងតវ៉ា ។
ច្បាប់ថ្មីនោះ ក៏ត្រូវការសម្រេចយល់ ព្រមពីរដ្ឋសភា ដែលគណបក្សកាន់អំណាច របស់លោកប្រធានាធិបតី Cartes មាន សំឡេងភាគច្រើននៅក្នុងនោះផងដែរ។ អាណតិ្តដឹកនាំរបស់លោក Cartes ត្រូវបញ្ចប់ តាមរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល៖ ថាច់ យ៉ាត