ទំនាស់ក្នុងគ្រួសារឈានដល់ដុតផ្ទះសម្លាប់ខ្លួនបំផ្លាញចោល

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ផ្ទះទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ ផាន់ អាន និងឈ្មោះ បេន ហ៊ុច ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង  និងមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ឆេះ ផងដែរ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិមហា សៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ម្ចាស់ផ្ទះ ឈ្មោះ ផាន់ អាន អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ បេន ហ៊ុច អាយុ៥២ឆ្នាំ នៅភូមិមហាសៀកលើ ឃុំហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកកោះសូទិនបានឲ្យដឹងថា ផ្ទះរងការឆេះមានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះឈ្មោះ ផាន់ អាន អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ បេន ហ៊ុច អាយុ៥២ឆ្នាំ មានទីតាំងកន្លែងកើតហេតុខាងលើ ។

តាមរបាយការបញ្ជាក់ទៀតថា មូលហេតុ ឈ្មោះផាន់ អាន (ប្តី) និង ប្រពន្ធបានឈ្លោះប្រកែកគ្នា ។ ម្យ៉ាង ទៀតប្តីមានជំងឹសរសៃប្រសាទផង រហូតឈានដល់ដុតផ្ទះសម្លាប់ខ្លួន និងបំផ្លាញផ្ទះចោល ។

ក្រោយកើតហេតុ សមត្ថកិច្ចរកឃើញសាកសពឆេះរោលរាលអស់នៅក្រោមផ្ទះ ទើបដឹងថាឈ្មោះផាន់ អាន ដែលត្រូវជាប្តី របស់ឈ្មោះ បេន ហ៊ុច ៕ វណ្ណះ

...

85f9ab05-af2f-4076-afa1-dc070db028d4 105a10a6-d881-4ceb-a766-62383d4fe3c3 602116e1-07c0-4a91-a1c5-17b686d926da bd3b388c-65f1-49b0-99d4-c477d2de6f57

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print