ឃាត់ខ្លួនស្រ្តី៤នាក់ករណីលេងល្បែងសុីសង(បៀរតង)ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីចំណាស់ៗចំនួន៤នាក់ដែលនាំគ្នាសំងំលេងល្បែងស៊ីសង(បៀរតង)ខុសច្បាប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខចាប់ឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍។
ករណីឃាត់នេះកាលពីម៉ោង១៤និង១០នាទីរសៀលថ្ងៃទី០៤មេសាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ១៦ជ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ស្ត្រីទាំង៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់នោះទី១មានឈ្មោះ ជា ង៉ា អាយុ៦៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១៦ជផ្លូវរថភ្លើងភូមិចុងថ្នល់ខាលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ជាម្ចាស់ផ្ទះ)។ទី២ឈ្មោះសុខ ភា អាយុ៦០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិចុងថ្នល់ខាលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី៣ឈ្មោះ បូ ទូច អាយុ៣២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី៤ឈ្មោះម៉ៅ ឯម អាយុ៧០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាលិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់អ្នកលេងល្បែង(បៀរតង)ខាងលើគឺមានប្រជាពលរដ្ឋបានរាយការណ៍ថាមានក្រុមញៀនល្បែងសុទ្ធតែស្រីៗចាស់ៗតែងតែពពាក់ពពូនគ្នាមកលេងនៅចំណុចខាងលើកមានការរំខានដល់អ្នកជិតខាងស្ទើររាល់ថ្ងៃទើបលោក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌខណ្ឌបានសុំយោលបល់ទៅលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ ហើយលោកក៍បានបញ្ជារផ្ទាល់មកលោកវរៈសេនីយ៍ត្រី គួក សុខហួ អធិការរងទទួលផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងសហការណ៍ជាមួយប៉ុស្តិ៍ទឹកថ្លាចុះទៅបង្ក្រាបជាក់ស្តែងនិងឃាត់បានអ្នកញៀនល្បែង៤នាក់ក្នុងចំណោម៨នាក់ដកហូតបានបៀរតងមួយចំនួនធំ។

នៅចំពោះមុខសមត្ថកិច្ចស្ត្រីចាស់ៗដែលញៀនល្បែងស៊ីសងខាងលើបានសារភាពថាពួកគាត់គ្រាន់តែលេងកំដរការអផ្សុកប៉ុណ្ណោះ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តទៀតតាមនិតិវិធី៕  តុង សីហា

...

313d78d0-ebde-45a5-9abc-f9d3b09aaa0c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print