ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៤និង២៤នាទីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល ដោយបុរសជនជាតិអាមេរិចកាំងម្នាក់ដេកស្លាប់នៅបន្ទប់ជាន់ទី១ ក្នុងសណ្ឋាគារព្រីនឌឹអង្គរ ក្រុមទី១ ភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Lock Hart james Hatfield ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិអាមេរិចកាំង កាន់លិខិតឆ្លងដែនលេខ 447822747 ភ្ញៀវទេសចរ ស្នាក់នៅក្រុងភ្នំពេញ ចូលមកស្នាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះអាចបណ្ដាលមកពីខ្យល់គ ពុំមានស្លាកស្នាមអ្វីក្រៅពីនេះឡើយ បច្ចប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅស្ថានទូតអាមេរិចក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ៕ ប៊ុន រិទ្ធី
...