ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨៖០០នាទី លោកឧត្តមសេនិយ៍ត្រីអៀង វណ្ឌី មេបញ្ចាការកងរាជអាវុធហត្ថខេត្តបានដឹកនាំអង្គពិធីប្រជុំផ្សព្វផ្សាយការងារនិងដាក់ផែនការទិសដៅត្រីមាសទី២ ឆ្នាំ២០១៧ ដើម្បីរឹទ្ធបន្តឹងយន្តការសន្តិសុខសណ្តាប់ ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានសេចក្តីសុខនិងសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នៅក្នុងសាលប្រជុំទីបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ក្នុងពិធីនេះដែរឯកឧត្តមអៀង វណ្ឌីបានដាស់តឿនក្រើនរំលឹកនៅលក្ខន្តិកៈរបស់ច្បាប់កងខេមរៈភូមិន្ទ នឹងពាំនាំពាក្យពីរឯកឧត្តមនាយឧត្តមសេនិយ៍សៅ សុខា មេបញ្ចាការរងកងខេមរៈភូមិន្ទនឹងជាមេបញ្ចាការកងរាជអាវុធលើផ្ទៃប្រទេស បានសួរសុខទុក្ខដល់នាយកងរាជអាវុធហត្ថនឹងពលកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែខាងមុខនេះឲ្យជួបតែសេចក្តីសុខសប្បាយ សុខភាពល្អនឹងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ រាល់មានបទល្មើសកើតឡើង នៅពេលកំពង់សប្បាយរីករាយ ៕ មាស សុផាត