លោក អៀង វណ្ឌី មេបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង អញ្ជើញក្នុងពិធីប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយការងារតួនាទីភារកិច្ចដល់កងរាជអាវុធហត្ថក្រោមឱវាទ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨៖០០នាទី លោកឧត្តមសេនិយ៍ត្រីអៀង វណ្ឌី មេបញ្ចាការកងរាជអាវុធហត្ថខេត្តបានដឹកនាំអង្គពិធីប្រជុំផ្សព្វផ្សាយការងារនិងដាក់ផែនការទិសដៅត្រីមាសទី២ ឆ្នាំ២០១៧ ដើម្បីរឹទ្ធបន្តឹងយន្តការសន្តិសុខសណ្តាប់ ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានសេចក្តីសុខនិងសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នៅក្នុងសាលប្រជុំទីបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះដែរឯកឧត្តមអៀង វណ្ឌីបានដាស់តឿនក្រើនរំលឹកនៅលក្ខន្តិកៈរបស់ច្បាប់កងខេមរៈភូមិន្ទ នឹងពាំនាំពាក្យពីរឯកឧត្តមនាយឧត្តមសេនិយ៍សៅ សុខា មេបញ្ចាការរងកងខេមរៈភូមិន្ទនឹងជាមេបញ្ចាការកងរាជអាវុធលើផ្ទៃប្រទេស បានសួរសុខទុក្ខដល់នាយកងរាជអាវុធហត្ថនឹងពលកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែខាងមុខនេះឲ្យជួបតែសេចក្តីសុខសប្បាយ សុខភាពល្អនឹងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ រាល់មានបទល្មើសកើតឡើង នៅពេលកំពង់សប្បាយរីករាយ ៕ មាស សុផាត

f4de2169-656b-4e42-85bd-ce8fdb5c385f

...

03464024-e966-4db4-8057-2bd4aa19a7dc 5072ea0a-1a18-4f71-a0fd-6064ab41cc90 5076d61f-a553-4637-a998-184aab2c04bf 503b9e59-c0b7-430f-9f68-5f4bfb683cda

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print