រថយន្តមិនស្គាល់ម៉ាក បើកកៀអ្នកជិះម៉ូតូដួលបោកក្បាលស្លាប់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបានបើកកៀកំពុងជិះម៉ូតូ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិចទៅកើត)។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង០៥នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨.២០៩ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សុវ៉ាត ហៅវ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ជនរងគ្រោះបានធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក ស្មាស សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 0097 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្ត ១គ្រឿងធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានកៀ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបន្ថែមល្បឿនទៅទិសខាងកើតបាត់ស្រម៉ោល។

ប្រភពដដែលបន្តទៀតថា សាកសពជនរងគ្រោះ និងវត្ថុតាងម៉ូតូបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមនីតិវិធី ចំណែករថយន្តបង្កសមត្តកិច្ចបោះដៃសហការគ្នា និងកំពុងធ្វើការស្រាវជ្រាវ ៕ បឹុម ពិន

...

1a037ef5-9da2-4336-91dc-3c068f9f9f22 3d3dc4ce-e992-435c-98d6-2660643a8086

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print