ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានជំរុញឲ្យសិស្ស និស្សិតខ្មែរអ៊ិស្លាម ទាំងអស់ ត្រូវយកចំណេះដឹងរបស់ខ្លួនទៅប្រើប្រាស់ឲ្យចំគោលដៅ មានប្រយោជន៏ នៅសហគមន៏ និងសង្គមជាតិ ព្រោះប្អូនៗទាំងអស់នេះជាទំពាំងស្នងឫស្សី បើប្អូនៗយកចំណេះវិជ្ជាដែលខ្លួនទទួលបានទៅប្រើប្រាស់ខុសគោលដៅនោះប្រទេសជាតិ និងធ្លាក់មហន្ដរាយ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងជារដលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញបែបនេះ ខណៈលោកចូលរួមជាអធិបតីក្នុងពិធី ប្រគល់វិញ្ញាបត្រវិជ្ជាជីវៈជូនដល់សិក្ខាកាម សិស្ស និស្សិតខ្មែរអ៊ិស្លាមដែលទទួលបានជ័យលាភីជំនាន់ទី១ ទី២ និងទី៣ ចំនួន ៨០នាក់មកពី១៥ ខេត្តទូទាំងប្រទេស ដែលបានបញ្ចប់ការសិក្សាដោយជោគ ជ័យលើជំនាញកុំព្យូទ័រ, ជួសជុលម៉ាសុីន ត្រជាក់ ជំនាញតបណ្តាញអគ្គិសនី និង ភាសាអង់គ្លេសនៅមជ្ឈមណ្ឌលបណ្តុះ បណ្តាលអង្គរក្រោមជំនួយមូលនិធិអាល់-ទើមីសីម៉ាឡេសុី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអ៊ិស្លាមកម្ពុជា ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។
លោក មាស សុកែវ នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈអ៊ិស្លាមអង្គរបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះបានបង្កេីត ឡេីងនៅឆ្នាំ២០១៥ ក្នុងគោលបំណង បង្កេីតឱកាសឲ្យក្មួយៗ ប្អូនៗ សិស្ស និស្សិត ខ្មែរអ៊ិស្លាមទាំងអស់មកទទួលបានការ បណ្តុះបណ្តាលជំនាញបច្ចេកទេសច្បាស់លាស់មួយដេីម្បីឆ្លេីយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍប្រទេសប្រកបដោយសក្តានុពលក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
លោកបន្តថា ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌល បានបេីកវគ្គបណ្តុះបណ្តាលជា២វគ្គ ចាប់ ពីខែមករា ដល់ខែមិថុនា និងពីខែកក្កដា ដល់ខែធ្នូ ហេីយជ្រេីសរេីសសិក្ខាកាម៤០ នាក់ក្នុងមួយវគ្គៗ ដែលផ្តល់ឱកាសដល់ សិក្ខាកាមមកពីគ្រប់ខេត្តក្រុង។
លោក អូស្មាន ហាស្សាន់ បានកោត សរសេីរដល់អង្គការសប្បុរសជនម៉ាឡេស៊ីដែលតែងតែសហការផ្ដល់ថវិកា និងសម្ភារមកមជ្ឈមណ្ឌលដើម្បីមជ្ឈមណ្ឌលមាន ឱកាសផ្ដល់ជំនាញវិជ្ជាជីវៈនេះមកបណ្តុះបណ្តាលដល់យុវជនកម្ពុជាដែលជាវិធី សាស្រ្តនៃការបង្កេីតឱកាសការងារដល់ យុវជន និងលេីកស្ទួយវិស័យអប់រំវិជ្ជាជីវៈ ក៏ដូចជាវិស័យអប់រំឲ្យកាន់តែមានសន្ទុះ លើកទឹកចិត្ដ ដល់ស្រទាប់យុវជននៅតាមសហគមន៍នានាឲ្យខិតខំតស៊ូសិក្សារៀនសូត្រ ស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗ បន្ថែម ទៀតដើម្បីប្អូនៗ មានដើមទុនជាចំណេះ វិជ្ជានេះយកទៅប្រើបាស់ បម្រើផល ប្រយោជន៍សង្គមគ្រួសារ និងសង្គមជាតិ។
លោក បន្តថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈគាំទ្រយ៉ាងពេញទំហឹងនូវកម្មវិធីបណ្តុះបណ្តាលគ្រប់ផ្នែក ព្រោះថា វាជាការបំប៉នបន្ថែមដល់និស្សិតដែលបញ្ចប់ ការសិក្សាឲ្យគាត់បានមកទទួលការបណ្តុះបណ្តាលបន្ថែមនូវឯកទេសអនុវត្តជាក់ ស្តែង ហេីយក៏ជាការផ្តល់ឱកាសដល់ប្អូនៗ ដែលមិនបានទៅបន្តការសិក្សាថ្នាក់ឧត្តមមានលទ្ឋភាពបានចូលរួមទទួលបានការ បណ្តុះបណ្តាលដេីម្បីបង្កេីតការងារជូនពួកគាត់។
លោកក៏បានផ្តាំផ្ញេីដល់ប្អូនៗសិក្ខាកាម ដែលបញ្ចប់វគ្គសិក្សា ក៏ដូចជាអ្នកដែល កំពុងសិក្សាជំនាញ សូមខិតខំចាប់យកនូវជំនាញឲ្យបានប្រាកដ ច្បាស់លាស់ និង យកចិត្តទុកដាក់ផ្តល់តម្លៃនូវវិជ្ជាជីវៈរបស់ខ្លួន ដេីម្បីមានលទ្ធភាពប្រកួតប្រជែងក្នុង ទីផ្សារការងារបច្ចេកវិទ្យា និងសាកលភាវូ បនីយកម្មដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យមានការរីកចម្រើនឡេីងគ្រប់ជំនាន់។
លោក អូស្មាន ហាស្សាន់ ក៏បានផ្តល់ជាកិត្តិយសប្រគល់អំណោយរបស់មូល និធិAl Termiziជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមកចូលរួម និងចាស់ជរាចំនួន៥០ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម, ស្ករស២គីឡូក្រាម, អំបិល ១ គីឡូក្រាម, មីឡូ១យួរ, ទឹកដោះគោ ២កំប៉ុងផងដែរ៕ សំរិត