ឃាត់ជនសង្ស័យម្នាក់បន្ទាប់ពីអុកឡុកក្នុងក្លឹបនិងរក្សាទុកសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សន្តិសុខក្លឹបរីលែក្សបានឃាត់ជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជននោះផឹកស្រវឹងហើយបង្កការអុកឡុកនៅក្នុងក្លឹបនិងរកឃើញមានសារធាតុញៀននៅជាប់ខ្លួន ដកហូតថ្នាំញៀន១កញ្ចប់តូច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងក្លឹបរីលែក្ស ផ្លូវ២០១១ ក្រុមទី០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះទូច ភឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១និង១៥ខាងលើ តាមព័ត៌មានពីសន្តិសុខយាមក្លឹបរីលែក្សបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍កាកាប ថាមានបុរសម្នាក់ឈ្មោះទូច ភឿន បានឈ្លោះប្រកែកគ្នាជាមួយមិត្តភត្តិកំពុងផឹកស៊ីជាមួយគ្នាក្នុងក្លឹប រីលែក្ស ហើយបន្ទាប់មកសន្តិសុខបាននាំពួកគេទាំងនោះដើម្បីសួរនាំ ដែលបង្កជម្លោះវាយតប់គ្នាធ្វើឲ្យបែកតុកញ្ចក់អង្គុយផឹកស៊ី ស្រាប់តែពេលនោះមានម្ស៉ៅក្រាមពណ៌សថ្លា១កញ្ចប់កូនថង់តូចនៅក្រោមតុ របស់ជនសង្ស័យ ហើយសន្តិសុខក្លឹប បានធ្វើការឃាត់សួរនាំរហូតម៉ោងប្រហែល៤ទាបភ្លឺ ទើបបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីយកមកសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍កាកាបកសាងសំុណំរឿងនិងបញ្ជូនជនសង្ស័យទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕ សុខាសែនជ័យ

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print