ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខសហការនិងនគរបាលប៉ុស្តិ៍ឃ្មួញ បានឃាត់ខ្លួនយុវជនប្រុសស្រីចំនួន៨នាក់ ក្នុងចំណោម១២នាក់នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលសមត្ថកិច្ចសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់និងចែកថ្នាំញៀនខុសច្បាប់។
លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានមានប្រសាសន៍ថា ក្នុងចំណោមជនសង្ស័យទាំង១២នាក់នោះ ក្រោយពេលធ្វើតេស្តទឹកនោមរកឃើញអ្នកមានផ្ទុកសារធាតុថ្នាំញៀនចំនួន៧នាក់ និងជន៥នាក់ទៀតមិនមានទេតែសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនម្នាក់មានសារធាតុញៀនដូចគ្នាសរុប៨នាក់យកមកសួរនាំស្រាវជ្រាវបន្ត។
លោក នាយប៉ុស្តិ៍រូបនេះបានបន្តថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានទូរស័ព្ទមករាយការណ៍ប្រាប់លោកថាមានក្រុមស្ទាវៗមួយហ្វូងធំនាំគ្នាជក់ថ្នាំញៀន នៅក្នុងបន្ទប់ផ្ទះជួល ទើបភ្លាមៗនោះលោកបានប្រមូលកម្លាំងគ្នាទៅឡោមព័ទ្ធហើយចូលទៅឃាត់ខ្លួនពួកគេជាក់ស្តែងតែម្តង ។ លោកបញ្ជាក់ថា នៅក្នុងការបង្ក្រាបនោះពុំបានរកឃើញថ្នាំញៀនសេសសល់ទេដោយសារពួកគេបានសេព(ជក់)អស់យើងបានត្រឹមតែប្រមូលយកឧបករណ៍សម្រាប់ជក់តែប៉ុណ្ណោះ។
ជនដែលត្រូវបានឃាត់ខ្លួននោះមានទី១/ឈ្មោះអ៊ួង សីហា ភេទប្រុសអាយុ១៨ឆ្នាំ ទី២/ឈ្មោះគង់ ពេជ្រ ភេទប្រុសអាយុ១៨ឆ្នាំ ទី៣/ឈ្មោះខន ធី ភេទស្រី អាយុ២០ឆ្នាំ ទី៤/ឈ្មោះធឿន ហុងលី ភេទប្រុសអាយុ១៩ឆ្នាំ ទី៦/ឈ្មោះអៀក ផល្លីន ភេទប្រុស អាយុ១៨ឆ្នាំ ទី៧/ឈ្មោះឃុន ភារុន ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកឯជនដែលគ្មានសារធាតុញៀន ហើយដោះលែងឲ្យមានសេរីភាពវិញ៥នាក់ ។
ប៉ូលិសបានឃាត់ខ្លួនពួកគេនិងធ្វើការសួរនាំ ដើម្បីកសាងឯកសារសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសពួកគេតាមផ្លូវច្បាប់៕ តុង សីហា
...