សង្ស័យកើតរោគចិត្ត ស្រ្តីម្នាក់យកកាំបិតចាក់កខ្លួនឯងបាញ់ឈាមស្រោចរនាបផ្ទះ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់បានយកកាំបិតចាក់កខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅភូមិជីយោ ឃុំស្ពឺ ស្រុក ចំការលើ ។

លោកវរសេនីយ៍ ខេង ស្រេង អធិការនគរបាលស្រុកចំការលើបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ថនសុភាព អាយុ៤៧នាំ មានប្តីឈ្មោះ ជីម ស៊្រុន អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ស្ត្រីរងគ្រោះចាក់កដោយកាំបិតចុងស្រួច បាញ់ឈាមដួលប្រកាច់ក្នុងថ្លុកឈាមនៅលើផ្ទះ។

លោកបន្ត បេីតាមប្រភពសាច់ញាតិថាស្ត្រីរងគ្រោះកើតរោគចិត្ត សតិមិនល្អ។
ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ហើយក្រុមគ្រួសារថាស្ត្រីរងគ្រោះមានសង្ឃឹមតិចណាស់ដោយសារតែឈាមបាញ់ចេញច្រើនពេក៕ វណ្ណះ

...

Vanak (1) Vanak (2) Vanak (3) Vanak (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print