ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic បានជួយសង្រ្គោះក្រុមបិសាចក្រហម Manchester United ឲ្យតាមបានស្មើវិញ ដោយស៊ុតបាល់ពិន័យ១១ម៉ែត្រនៅចុងម៉ោងជិតចប់ការប្រកួត។
ការប្រកួតក្នុងសប្ដាហ៍ទី២៩នៃក្រប ខ័ណ្ឌកំពូលអង់គ្លេស Premier League ក្រុមម្ចាស់ផ្ទះ Manchester United ដែលដឹក នាំដោយលោក Jose Mourinho បានទទួលតែ១ពិន្ទុទាំងព្រលឹងចុងសក់ទៀត។ ក្រុម ភ្ញៀវ Everton នាំមុខមួយគ្រាប់មុនដែលជាការទាត់ចូលតាមប្រឡោះជើងអ្នកចាំទី De Gea របស់ Jagielka ក្រោយបាល់ចេញពី ជ្រុងខាងស្ដាំ។នៅចុងម៉ោងក្នុងនាទី៩០+៣ ទៅហើយខ្សែការពារ Williams បានយកដៃទៅប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់ធ្វើឲ្យ អាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីឲ្យ Man United ហើយ Zlatan Ibrahimovic ជាអ្នកស៊ុតបញ្ចូលទី ។
នេះគឺជាការស្មើក្នុងទឹកដីខ្លួនឯងនៅ ក្នុងលីគជាលើកទី៩ហើយរបស់លោក Jose Mourinho ធ្វើឲ្យ Man United ឈរ លេខ៥ក្នុងតារាង ហើយបើសិន Arsenal អាចយកឈ្នះ West Ham ពួកគេត្រូវធ្លាក់ ទៅលេខ៦វិញ។
ចំណែកក្រុមចចក Leicester ម្ចាស់ជើងឯកចាស់បានដាក់សម្ពាកាន់តែខ្លាំងទៅលើក្រុមឆ្មាខ្មៅSunderlandដោយយកឈ្នះក្នុងលទ្ធផល 2-0។
កីឡាករIslam Slimaniនិង Jamie Vardy រកបានម្នាក់មួយគ្រាប់ជួយឲ្យក្រុម Leicesterមកកាន់លេខរៀងទី១០វិញហើយមាន១០ពិន្ទុលើស ក្រុមដែលត្រូវកាត់ទៅលេងនៅអង់គ្លេសChampionship។
ចំណែកក្រុមឆ្មាខ្មៅ Sunderland វិញ កាន់តែដុនដាបទៅប្រហែលជាមិនអាចឡើងមកកាន់តំបន់មានសុវត្ថិភាពវិញទេដោយមានតែ២០ពិន្ទុតាមពីក្រោយក្រុមមាន សុវត្ថិភាព៨ពិន្ទុហើយនៅសល់៨ ប្រកួតទៀត៕ ដេវីត