លោក Fillippo di Pierro គ្រូបង្វឹកក្រុម Eldense ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីកូនក្រុមរបស់គាត់ប្រកួតចាញ់ក្លិប Barcelona B ក្នុងលទ្ធផលយ៉ាងអាម៉ាស់ ១២-០ នៅក្នុងក្របខ័ណ្ឌលំដាប់ទី៣របស់ប្រទេសអេស្ប៉ាញ ។
បរាជ័យយ៉ាងធំធេងដល់ទៅ១២គ្រាប់នេះគឺមានកំណត់ត្រាស្មើនឹងក្រុម Extrem-aduraដែលធ្លាប់ឈ្នះក្រុមPortuenseដោយលទ្ធផលដូចគ្នាក្នុងឆ្នាំ១៩៩២នៅក្របខ័ណ្ឌ លំដាប់ទី៣របស់ប្រទេសអេស្ប៉ាញដែរ ។
ប៉ុន្តែប៉ូលិសបានចាប់ខ្លួនគ្រូបង្វឹក សញ្ជាតិអុីតាលី Fillippo di Pierroដោយ ចោទថា បានប្រព្រឹត្តអំពើពុករលួយរៀបចំលទ្ធផលបាល់ទាត់ ។
ខ្សែប្រយុទ្ធCheikh Saadបាននិយាយប្រាប់វិទ្យុអេស្ប៉ាញមួយថា “មានកីឡាករ៤នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រៀបចំលទ្ធផលបាល់ទាត់នេះ។ ខ្ញុំមិនខ្វល់ ថា មានរឿងអ្វីកើតឡើងឡើយដោយខ្ញុំនឹងប្រាប់ឈ្មោះពួកគេទាំងនោះប្រសិនបើអាច។ ពួកគេបានប្រាប់មិត្តរួមក្រុមថាការប្រកួតនេះនឹងត្រូវរៀបចំលទ្ធផលទុកជាមុន ហើយ បើអ្នកចង់លេងអ្នកមិនត្រូវស៊ុតបាល់បញ្ចូល ទីឡើយ” ៕ ដេវីត