កីឡាករប្រដាល់Floyd Mayweatherនៅតែបន្តរស់នៅក្នុងភាពហុឺហាត្រូវនឹង រហស្សនាមបុរសមុខលុយដដែលនៅក្នុងថ្ងៃខួបកំណើតកូនប្រុសរបស់ខ្លួន ។
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៥ ស្ថាប័ន Floyd Mayweather បានទិញកាដូ រថយន្តម៉ាក Mercedes C-Class Coupe តម្លៃប្រមាណ៣១.០០០ផោន ឬ៣៩.០០០ ដុល្លារអាមេរិកឲ្យទៅកូនប្រុសវ័យ១៦ឆ្នាំ Zion Mayweather។
Floyd Mayweather បានអះអាងថា គាត់រកប្រាក់បានរហូតដល់ទៅ៦៤០លានផោនក្នុងអាជីពប្រដាល់អស់រយៈពេល១៩ឆ្នាំដោយបានផ្តួលកីឡាករខ្លាំងជាច្រើន។
គួររំលឹកថា ឆ្នាំមុន Floyd Mayweather បានទិញ Mercedes-Benz C-Class Coupe តម្លៃ៣០ម៉ឺនផោនមួយគ្រឿងដែរឲ្យកូន ប្រុសម្នាក់ទៀតឈ្មោះ Koraun នៅថ្ងៃ ខួបកំណើត១៦ឆ្នាំដូចគ្នា។ អ្នកលេង កណ្ដាប់ដៃសញ្ជាតិអាមេរិកដែលមានទ្រព្យ សម្បត្តិប្រមាណ៦៤០លានផោនថ្មីៗនេះបានត្រឡប់ពីចូលនិវត្តន៍ហើយគ្រោងវ៉ៃជាមួយ Conor McGregor នៅខែមិថុនាខាងមុខ ៕ ដេវីត
...