កីឡាករ Thibaut Courtois អ្នកចាំទី ជម្រើសជាតិទី១របស់ក្លិបតោខៀវ Chelsea បានបញ្ជាក់ថា គាត់បានបែកបាក់ស្នេហាជាមួយនឹងមិត្តស្រីដែលកំពុងមានផ្ទៃពោះ បន្ទាប់ពីរស់នៅជាមួយគ្នាជាច្រើនឆ្នាំមក ។
អ្នកចាំទីអន្តរជាតិបែលហ្សុិករូបនេះបានបញ្ជាក់ពីការបែកបាក់ស្នេហារបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយក៏ធ្វើឲ្យអ្នកគាំទ្របាល់ទាត់របស់ក្រុមតោខៀវសប្បាយចិត្តទៅវិញព្រោះដំណឹងនេះអាចបញ្ជាក់ថារូបគេនឹងមិនចាកចេញពីក្លិបChelseaទេ។
Thibaut Courtois និងមិត្តស្រីវ័យ២៤ ឆ្នាំនាង Marta Dominguez រស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំដោយពួកគេបានជួបគ្នាកាលក្លិបAtletico Madrid ខ្ចីជើង Thibaut Courtoisទៅលេងនៅអេស្ប៉ាញ។ មុននេះក៏មានដំណឹងក្រៅផ្លូវការថា Courtois អាចនឹងផ្លាស់ចេញពីតោខៀវវិលត្រឡប់ ទៅអេស្ប៉ាញវិញ ។
គូស្នេហ៍ទាំងពីរនេះមានកូនហើយៗមួយ ទៀតកំពុងតែនៅក្នុងផ្ទៃរបស់នាង Marta Dominguez ពួកគេសម្រេចចិត្តបែកគ្នាចាប់ តាំងពីដើមខែកញ្ញា។ នេះបើតាមការបញ្ជាក់ របស់កីឡាករ Thibaut Courtois។ ដេវីត