កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំខ្លួនជនជាប់ចោទជឿង ថេង តាមដីកាសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះនាំខ្លួនជនជាប់ចោទ ឈ្មោះ ជឿង ថេង ដោយអនុវត្តតាមដីកានាំខ្លួនលេខ១៩០ របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសប្រមូល និងដឹកជញ្ជូនអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ។

ករណីនាំខ្លួននេះធ្វើឡើងនៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនជាប់ចោទរូបនេះក៏ធ្លាប់ធ្វើអោយបាក់ស្ពាននៅខេត្តកំពតផងដែរ និងត្រូវបង់សងរដ្ឋអស់រាប់រយលានរៀល ដោយសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះ៕ ដោយ៖ សីលា

...

6d0d4f1f-d4d4-4b4e-bb09-9be1b8208f03 647dd57e-44d1-4148-a76f-815586f357b3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print