គណៈមេធាវី សូត្រមន្ត ប្រោះព្រំ លើករាសី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នេះ រៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

ពិធីនេះ មានការចូលរួមពីលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង សមាជិក សមាជិកា គណៈមេធាវី ជាច្រើនរូបទៀត ។

គណៈមេធាវី មានទីតាំងស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថាលោកមេធាវី សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្ដីទុកចិត្តឲ្យធ្វើជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី១១ ជំនួសតំណែងលោក ប៊ុន ហុន ជាប្រធានចាស់ដែលធ្លាប់បានជាប់ឆ្នោតជាប្រធាន ២ អាណត្តិជាប់គ្នា៕ ដោយ៖ចេស្តា

...

5ccc62cb-2916-4abf-b238-54c5e3d726fc (1) 5ccc62cb-2916-4abf-b238-54c5e3d726fc 6c453874-6586-4f3b-a367-9bd9f0362af5 21a3c65d-ae47-4eb0-8bf0-26508a54ccf5 36db210d-2167-4a75-a3ef-fdfe3ef7120d df794539-d121-4186-98e6-2eedb4acb901

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print