ចំនួនពលរដ្ឋអាមេរិកគាំទ្រលោកត្រាំ ធ្លាក់ចុះជាប្រវត្តិសាស្ត្រ

ចែករំលែក៖

ចំនួនពលរដ្ឋអាមេរិកគាំទ្រប្រធានាធិបតីដូណាល់ ត្រាំ បានធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក សម្រាប់ប្រធានាធិប តីអាមេរិក ។ នៅក្នុងការប្រកាសកាលពីថ្ងៃទី៤ខែមេសា ពលរដ្ឋអាមេរិកតែ៣៥ ភាគរយប៉ុណ្ណោះ បានគាំទ្រលោក ក្នុង រយៈពេលជិត៣ខែនៃការកាន់អំណាច។

តាមលទ្ធផលស្ទង់មតិរបស់មហាវិទ្យាល័យ Quinnipiac បានឲ្យដឹងថា ចំនួនពលរដ្ឋគាំទ្រលោកត្រាំធ្លាក់ចុះថែមមួយកម្រិតទៀត គឺនៅសល់តែ៣៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបនឹងខែមុន មាន៣៧ភាគ រយ។

តាមការស្ទង់មតិ ភាគច្រើនពលរដ្ឋ អាមេរិក បានវាយតម្លៃទៅលើប្រធានាធិបតីទី៤៥របស់អាមេរិក ។ខាងក្រោមនេះជាភាគរយនៃការវាយតម្លៃ របស់ពលរដ្ឋ អាមេរិក

– លោកត្រាំ ជាមនុស្សមិនស្មោះត្រង់ ៦១ភាគរយ
-លោកត្រាំមិនយកចិត្តទុកដាក់ដល់ ពលរដ្ឋអាមេរិក ៥៧ភាគរយ
-លោកត្រាំគ្មានសមត្ថភាពដឹកនាំ ៥៥ ភាគរយ
-លោកត្រាំ មិនចែករំលែកនូវតម្លៃរបស់ពួកគាត់៦៦ភាគរយ

ក្រៅពីនេះ ក៏មានអ្នកនយោបាយ ៥២ ភាគរយ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ពិតជាមានភាពអាម៉ាស់ ដែលលោកត្រាំ ធ្វើជាប្រធានាធិបតី។

លោក Tim Malloy ជំនួយការអគ្គនា យក នៃការស្ទង់មតិរបស់ មហាវិទ្យាល័យ Quinnipiac បានបញ្ជាក់ថា «លោកដូ ណាល់ ត្រាំ នៅតែបន្តសង្គ្រាម សូម្បីតែ មនុស្ស ដែលស្មោះត្រង់ជាមួយលោក»។ទាំងនោះបង្ហាញឲ្យឃើញថា លោកត្រាំ មិនទុកចិត្តទៅលើបុគ្គលណាមួយនោះ ឡើយ។

ការស្ទង់មតិបង្ហាញឲ្យឃើញថា ភាគ ច្រើនពលរដ្ឋអាមេរិក មិនពេញចិត្តនឹង គោលនយោបាយដឹកនាំ សេដ្ឋកិច្ច នយោ បាយការបរទេស និងការប្រឆាំងការហូរ ចូលនៃជនអន្តោប្រវេសន៍។

កន្លងមក ការស្ទង់មតិរបស់ Gallup បានប្រកាសថាចំនួនពលរដ្ឋអាមេរិក គាំទ្រ លោកត្រាំ មាន៣៧ភាគរយ ដែលជាកម្រិតទាបបំផុតសម្រាប់ប្រធានាធិបតីអាមេរិក។

នៅពេលដែលលោកអូបាម៉ា ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ពលរដ្ឋ គាំទ្រក៏ធ្លាក់ចុះ ប៉ុន្តែនៅមានជាង ៦០ភាគ រយដែលគាំទ្រ ។ ចំណែកអតីតប្រធានា ធិបតី ប៊ូស ក៏មានសំឡេងគាំទ្រ ៥០ភាគ រយផងដែរ។ ចំណែកការធ្លាក់ចុះប្រជា ប្រិយភាព លោកអូបាម៉ាក៏នៅមានសំឡេង គាំទ្រ យ៉ាងតិច៤០ភាគរយផងដែរ។ ដោយឡែកលោកត្រាំពេលនេះ មាន សំឡេងគាំទ្រតែ ៣៥ភាគរយប៉ុណ្ណោះគឺជាកម្រិតមួយយ៉ាងទាប មិនធ្លាប់មានសម្រាប់ប្រធានាធិបតីអាមេរិក៕

donald-trump-blase

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print