២នាក់ធ្វើសកម្មភាពគាស់ផ្ទះបាន៥ថ្ងៃមុន សមត្ថកិច្ចក្របួចជាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្នកាលពី ៥ថ្ងៃមុនហើយចូលលួចយកទ្រព្យសម្បត្តិមួយចំនួន និងបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ កើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅខាងមុខផ្ទះលេខ៣៤៨ ផ្លូវលេខព្រះនរោត្តម ភូមិ១៦ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យិន ភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៤៨ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ មានជនសង្ស័យ២នាក់បានធ្វើសកម្មភាពគាស់ផ្ទះជួលរបស់ប្រជាពលរដ្ឋមួយកន្លែងហើយបាន ចូលលួចយកបាន លេបថប១គ្រឿង ទូរសព្ទដៃម៉ាកLG១គ្រឿង និងប្រាក់ដុល្លារ៥០០ដុល្លារ ហើយក៏រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ទន្លេបាសាក់ផងដែរ ។ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ក៏បានមើលកាមេរ៉ាសុវត្ថិភាពហើយនោះក៏បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃខាងលើទើបសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ក៏បានឃាត់ខ្លួនបានជនសង្ស័យខាងលើ ចំណែកសម្ភារដែលត្រូវជនសង្ស័យលួចនោះយកទៅបញ្ចាំយកលុយចាយអស់ហើយ និងបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

ក្រោយកើតហេតុ ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បាននាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមច្បាប់ ៕ ស រស្មី

...

gy (2) gy (3) gy (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print