ដល់ក! ប្រពន្ធលោកមេភូមិព្រៃព្រីងចាញ់ល្បែងអស់គូថខោ យកឡានទៅបញ្ចាំ៦ពាន់ដុល្លារ ប្តីខឹងចាប់ប្រគល់ឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ដែលគេស្គាល់ថា ប្រពន្ធរបស់លោក ហេង មេភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានលេងល្បែងចាញ់ អស់លុយហើយរហូតជំពាក់គេទៀត ក៏បានយករថយន្ត១គ្រឿង ម៉ាក់ហាយឡែនឌឺរ ទៅដាក់បញ្ចាំ ក្នុងតម្លៃ៦ពាន់ដុល្លារដើម្បី យកលុយទៅលេងល្បែងស្ដារដើមវិញ ប៉ុន្តែបែរជារឹតតែចាញ់ថែមទៀត រហូតគ្មានលុយទៅលស់យករថយន្តមក ក៏ត្រូវបានបុរសជាប្ដី ឃាត់ខ្លួនប្រគល់ឲ្យនគរបាល សាកសួរនៅប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែមិនបានបញ្ជាក់ថា ត្រឹមការអប់រំ ឬក៏ចាត់ការតាមច្បាប់ឡើយ ។

សមត្ថកិច្ចបង្ហើបប្រាប់ឲ្យបានដឹងថា ស្រ្តីរូបនោះ ឈ្មោះធា អាយុ៣២ឆ្នាំ មានកូន៣នាក់ ជាប្រពន្ធលោក លឹម សម្បត្តិ ហៅហេង មេភូមិព្រៃព្រីង១ មានទីលំនៅក្នុងភូមិព្រព្រីខាងត្បូង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីរូបនេះបានយករថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ទៅដាក់បញ្ចាំនៅកាស៊ីណូណាហ្គា ក្នុងតម្លៃ៦ពាន់ដុល្លារ បន្ទាប់ពីលេង ល្បែងបៀរនៅក្នុងកាស៊ីណូមួយនោះចាញ់អស់គូថខោ ។

ស្រ្តីរូបនោះបាននិយាយថា មូលហេតុដែលនាងយករថយន្តទៅបញ្ចាំ គឺព្រោះតែចាញ់ល្បែង នាងបានទៅ លេងល្បែងនៅកាស៊ីណូ ប៉ុន្តែមុននឹងទៅលេងល្បែងទីនោះ ដោយសារតែគ្មានលុយចាយគ្រប់គ្រាន់ នាងបានជំពាក់លុយគេ ហើយគ្មានលុយសម្រាប់សងគេ ក៏បានទៅលេងល្បែងក្រែងបានលុយសងគេ ប៉ុន្តែមិននឹកស្មានថា កាន់តែលេង កាន់តែចាញ់សោះ រហូតជំពាក់គេថែមទៀត។ ទើបនាងសម្រេចចិត្តយក រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងទៅដាក់បញ្ចាំយកលុយលេងល្បែងក្នុងបំណងស្ដារដើម តែស្ដារមិនរួច បានចាញ់អស់ទៀត។

រហូតមកដល់ថ្ងៃកើតហេតុ ទើបត្រូវបានលោកប្ដីឃាត់ខ្លួនប្រគល់ឲ្យនគរបាលបែបនេះតែម្ដង ៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print